Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីឯកសារបច្ចេកទេសគាំទ្រ ដល់ការងារឥណទាន និងការគ្រប់គ្រងលំនៅឋានសាធារណៈ

កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីឯកសារបច្ចេកទេសគាំទ្រ ដល់ការងារឥណទាន និងការគ្រប់គ្រងលំនៅឋានសាធារណៈ

ខេត្តព្រះសីហនុ៖ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីឯកសារបច្ចេកទេសគាំទ្រ ដល់ការងារឥណទាន និងការគ្រប់គ្រងលំនៅឋានសាធារណៈ  ក្រោមអធិបតីភាពឯកឧត្តម  ឆាន់ សាផាន រដ្ឋលេខាធិការក្រសួង ដនស និងមានការចូលរួមពីលោក ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ។

ក្នុងកិច្ចប្រជុំនេះផងដែលបានបង្ហាញពី ៖
១.គំរូការកំណត់លក្ខណៈសម្បត្តិអតិថិជនគោលដៅដែលអាចទទួលបានសិទ្ធក្នុងការ ទិញលំនៅឋានសាធារណៈមានតម្លៃសមរម្យរបស់រដ្ឋសម្រាប់ប្រជាពលរដ្ឋដែលប្រាក់ចំណូល មធ្យម និង ចំណូលទាប ។
២.គំរូនីតិវិធីនៃការដាក់ពាក្យស្នើសុំទិញ ឫជួលលំនៅឋានសាធារណៈមានតម្លៃសមរម្យ
៣.គំរូលក្ខខណ្ឌកំណត់ក្រោយការទិញលំនៅឋានសាធារណៈមានតម្លៃសមរម្យ ។
ក្នុងឳកាសនេះមន្ត្រី CDF ធ្វើការផ្ដល់ឥណទានដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ។ LSP

( រូបភាព និង អត្ថបទ ៖ សម្បត្តិ & សុភា )

y1 y2 y3 y4 y5