Home / ព័ត៌មានទូទៅ / សិក្ខាសាលាពិភាក្យា ស្ដីពីការកសាងសមត្ថភាព លើការរៀបចំផែនការមេរដ្ឋាភិបាលអេឡិកត្រូនិកនៅខេត្តព្រះសីហនុ

សិក្ខាសាលាពិភាក្យា ស្ដីពីការកសាងសមត្ថភាព លើការរៀបចំផែនការមេរដ្ឋាភិបាលអេឡិកត្រូនិកនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋាភិបាលនានាលើពិភពលោកកំពុងប្រឈមមុខនិងបញ្ហា ក្នុងការផ្ដល់និងទ្រទ្រង់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋរបស់ខ្លួន និងដើម្បីជម្រុញ កំណើន សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តរដ្ឋាភិបាលអេឡិកត្រូនិក បានបង្ហាញអោយឃើញថា គឺជា យន្តការដ៍ត្រឹមត្រូវ្នុងការបង្កើតគុណភាពលើការផ្ដល់សេវាសាធារណៈ ទាមទាអោយយើងទាំង អស់ មានការប្ដេចជ្ញាចិត្តនិងខិតខំពីគ្រប់ផ្នែកពាក់ព័ន្ធ ទាំងអស់ ទាំងនៅថ្នាក់ជាតិនិងនៅថ្នាក់ ក្រោមជាតិ ។ 

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញ ជាគណៈអធិបតីក្នុងសិក្ខាសាលាមួយនៅ មន្ទីរប្រៃសណីយ៍
និងទូរគមនាគមន៍ ខេត្តព្រះសីហនុ កាលពីព្រឹក ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧ ស្ដីពីការសាងសមត្ថភាពលើការ រៀបចំផែនកាេមេរដ្ឋាភិបាល អេឡិកត្រូនិក ដែលសិក្ខាសាលានេះនិងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានតំណាងសិក្ខាកាមចូលរួមមកពីតាមបណ្ដាមន្ទីរ អង្គភាព ក្នុង ខេត្តព្រះសីហនុចូរួមប្រមាណជាង៥០នាក់ លោក អភិបាលរងខេត្តព្រះសីហនុ បានថ្លែង បញ្ជាក់ថា សិកា្ខសាលាស្ដីពី ការកាសាងសមត្ថភាព លើការៀបចំផែន ការរដ្ឋាភិបាលអេឡិក ត្រូនិក រយៈពេល២ថ្ងៃនេះ រៀបចំឡើងដោយនាយកប្រធានដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិក នៃក្រសួងប្រៃេសណីយ៍ និងទូរគមនាគមន៍ សហការជាមួយមន្ទីរប្រៃសេណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ។ សិក្ខាសាលានេះសិក្ខាកាម និងបានសិក្សាស្វែងយល់ អពីលទ្ធភាពស្នូលនៃមូលដ្ឋាន របស់រដ្ឋាភិបាលអេឡិក ត្រូនិក និន្នាការបចចេកទេសវិទ្យាគន្លឹះដែលជៈឥទ្ធិពលដល់រដ្ឋាភិបាលអេឡិកត្រូនិក យុទ្ធសាស្ត្ររដឋាភិបាលអេឡិកត្រូនិករបស់អន្តរជាតិការតម្រងយុទ្ធសាស្ត្រ រដ្ឋាភិបាលអេឡិកត្រូនិក ជាមួយនិងអាទិភាពជាតិ ការយល់ដឹងអំពីជំហានក្នុងការធ្វើផែនការសកម្មភាពអភិវឌ្ឍរដ្ឋាភិបាល អេឡិកត្រូនិក នងការអនុវត្តគម្រោង។ ក្នុងអង្គសិក្ខាសាលានេះ សិក្ខាកាម និងបានធ្វើការពិក្សាគ្នាជាក្រុម លើបញ្ហាប្រឈម នៃការផ្ដល់សេវាសាធារណៈការប្រើប្រាស់បច្ចេកទេស វិទ្យាសម្រាប់ស្ថាប័ន ការកំណត់ព័ត៌មាន អំពីសេវា ដល់មន្ទីរនិមួយៗកំពង់ផ្ដល់ជូនប្រជាពលរដ្ឋ រាល់លទ្ធភាពនៃការ ពិភាក្សានេះ និងប្រើប្រាស់ធាតុចូល ក្នុងការរៀបចំ
ផែនការ សកម្មភាពទំនើបកម្មគេហទំព័រសាលាខេត្ត
ព្រះសីហនុ៕ nak

workshop workshop1 workshop2 workshop3 workshop4