Home / ព័ត៌មានសន្តិសុខសង្គម / ករណីបង្រ្កាបការប្រើប្រាស់គ្រឿងញៀន នៅភូមិសាស្រ្តស្រុកព្រៃនប់

ករណីបង្រ្កាបការប្រើប្រាស់គ្រឿងញៀន នៅភូមិសាស្រ្តស្រុកព្រៃនប់

ស្រុកព្រៃនប់៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៥ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តចំណុចស្ពាន១៣ ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមជាមួយវត្ថុតាងនិងសម្ភារៈចាប់ យកដូចរាយ លំអិតខាងក្រោម៖ 
១‑ឈ្មោះ យ៉ាន ចាន្ធី ភេទប្រុស ឆ្នាំកំណើត ១៩៩១ ជនជាតិ/សញ្ជាតិ ខ្មែរ

‑ស្រុកកំណើតៈភូមិត្របែក ឃុំត្របែក ស្រុករលួស ខេត្តព្រៃវែង
‑ទីលំនៅបច្ចុប្បន្នៈ ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
‑មុខរបរៈមិនពិតប្រាកដ
‑កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៣ (ថ្មី)
‑លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណ ឬលិខិឆ្លងដែនលេខៈ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
‑ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.២១ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង 

*ករណីទី២
-កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៣ និង៣០នាទី ការិយាល័យនគរបាលប្រឆាំង
គ្រឿងញៀន សហការ ជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង‑ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖
១‑ឈ្មោះ នៅ វុត្ថា ហៅក្រៅជ្រូក ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិ/សញ្ជាតិ ខ្មែរ
‑ស្រុកកំណើតៈសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
‑ទីលំនៅបច្ចុប្បន្នៈ ក្រុមទី១៣ ភូមិ០៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ
‑មុខរបរៈ ជាងផ្សារដែក
‑កម្រិតវប្បធម៌ៈ ថ្នាក់ទី ១១ (ថ្មី)
‑លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណ ឬលិខិឆ្លងដែនលេខៈ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យកបានរួមមាន៖
‑ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.១៩ ក្រាម (ទម្ងន់សុទ្ធ)

ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូង
ខេត្តព្រះសីហនុ ។

drug-1