Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលអប់រំ…

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលអប់រំ…

ស្រុកព្រៃនប់៖ រសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ គឹម ញ៉ យន្តមីន បានអញ្ជើញ ចុះសួរសុខទុក្ខក្មេងក្រីក្រ និងកុមារកំព្រានៅមណ្ឌលអប់រំ និងថែទាំក្មេងកំព្រាត្រកូលសៅ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្មេងនៅក្នុងមណ្ឌលនេះសរុបចំនួន៦៧នាក់ ក្រោមការថែទាំរបស់ លោក ថន ថារិទ្ធិ ។

ក្រោមការយកចិត្តទុកដាក់របស់លោកអភិបាលស្រុកព្រៃនប់ លោក សរ កក្កដា មណ្ឌលនេះតែងតែបានការឧបត្ថម្ភពីលោកអភិបាលខេត្ត និងអភិបាលស្រុកជាបន្តបន្ទាប់ ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា៖ មី៣ កេះ នំអន្សម១០០ នំ ទឹកក្រូច២កេះ អង្ករ២០០ គីឡូក្រាម និងថវិកា ១.០០០.០០០ រៀល ( មួយលានរៀល ) ដើម្បីជួយសម្រាលនៃការរស់នៅរបស់ពួកគាត់ ៕ TR

1 2 3 4 5 6 7 8