Home / រដ្ឋបាលខេត្ត / កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែ សីហា ឆ្នាំ២០១៧

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែ សីហា ឆ្នាំ២០១៧

សាលាខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែ សីហា ឆ្នាំ២០១៧  នៅសាលប្រជុំតូចនៃសាលាខេត្តព្រះសីហនុ នាឱកាសនោះឯកឧត្តម ក៏បានអនុញ្ញាត្តិឱ្យអង្គប្រជុំអនុវត្តទៅតាមរប្រៀបវារៈដេលបានគ្រោងទុក ដោយជាដំបូងបានអោយលោកនាយករងរដ្ឋបាល តំណាងលោកនាយករដ្ឋបាល ធ្វើនូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារបានអនុវត្ត លើកឡើងបញ្ហាប្រឈមដំណោះស្រាយ និងទិសដៅការងារអនុវត្តបន្ត។ និងជាបន្តបានអោយកងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សេចក្តីរាយការណ៍ អំពីលទ្ធផលការងារបានអនុវត្តកន្លងមក និងលើកឡើងបញ្ហាប្រឈមដំណោះស្រាយ ទិសដៅការងារអនុវត្តបន្ត។គណៈកម្មការប្រឆាំងគ្រឿងញៀនខេត្ត ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលបង្ក្រាបគ្រឿងញៀន និងបង្កើតទីតាំងបន្សាបគ្រឿងញៀន។

រួមទាំងបានអោយអាជ្ញាធរក្រុង-ស្រុកអង្គភាពនានាក្នុង និងជុំវិញខេត្តព្រះសីហនុយើងផងដែរ ថ្លែងនូវរបាយការណ៍ រួមជាមួយនិងបញ្ហានានា ដែលបានសម្រេច និងកំពុងបន្តការអនុវត្ត ដើម្បីដាក់ទិសដៅសម្រាប់អនុវត្តការងារជាបន្ត ។ TR
(រូបភាព និងអត្តបទដោយ៖ ក្រុមគេហទំព័រខេត្ត)

m1 m2 m3 m4 m5 m6 m7 m8 m9 m10