Home / ព័ត៌មានទូទៅ / ឯកឧត្តម យន្ត មីន និងគណៈប្រតិភូ បានជួបសំណេះសំណាលជាមួយតំណាងកម្មករតំបន់សេដ្ឋកិច្ចពិសេស…

ឯកឧត្តម យន្ត មីន និងគណៈប្រតិភូ បានជួបសំណេះសំណាលជាមួយតំណាងកម្មករតំបន់សេដ្ឋកិច្ចពិសេស…

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ គឹម ញ៉ យន្តមីន ជួបសំណេះសំណាល សាកសួរសុខទុក្ខ តំណាងកម្មការិនីជនជាតិខ្មែរ នៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលបានមកទស្សនកិច្ចនៅក្រុមហ៊ុន ហុងតូវ  នៃក្រុងវូស៊ី ប្រទេសចិន។

ប្រទេសចិន៖ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៧ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម យន្ត មីន អភិបាលខេត្ត បានធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុនហុងតូវ ដែលជាក្រុមហ៊ុនម្ចាស់ភាគហ៊ុនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិង បានជួបសំណេះសំណាលផ្តាំផ្ញើ និង ផ្តល់ជាគំនិតយោបល់ដល់កម្មការិនីជាជនជាតិខ្មែរទាំងអស់ដែលបានទៅធ្វើការនៅប្រទេសចិន ។

ក្នុងនោះ ឯកឧត្តម បានផ្តាំផ្ញើឲ្យកម្មការិនីទាំងអស់ខិតខំប្រឹងប្រែងធ្វើការ អភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀតឲ្យមានភាពជឿនលឿនស្របតាមបច្ចេកទេសទំនើបនាពេលបច្ចុប្បន្ន ដើម្បីលើកស្ទួយសេដ្ឋកិច្ចផ្ទាល់ខ្លួន ក៏ដូចជាប្រទេសជាតិដែរ ជាពិសេសជួយជ្រោមជ្រែង គាំទ្រ និង ការពារ រាជរដ្ឋាភិបាលក្នុងការថែរក្សាស្ថេរភាពនយោបាយ សន្តិភាព និង បន្តការអភិវឌ្ឍ ដើម្បីប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ចមធ្យម និងបន្តទៅជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ៕ TR

អត្ថបទ និងរូបភាព លោក លី សុវណ្ណបញ្ញា

u1 u2 u3 u4 u5 u6 u7 u8 u9