Home / ព័ត៌មានទូទៅ / គណៈប្រតិភូប្រទេស​កម្ពុជា​ អញ្ជើញចូលរួមពិធីអបអរសាទរខួប៦០ឆ្នាំ ក្រុមហ៊ុន HODO Group និងខួបទី១០ឆ្នាំ…

គណៈប្រតិភូប្រទេស​កម្ពុជា​ អញ្ជើញចូលរួមពិធីអបអរសាទរខួប៦០ឆ្នាំ ក្រុមហ៊ុន HODO Group និងខួបទី១០ឆ្នាំ…

ប្រទេសចិន៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នេះ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Wu zhen long អភិបាលខេត្ត ជាំងស៊ូ នៅក្នុងទីក្រុង ហ្វូស៊ី (Wuxi) ព្រមទាំងចូលរួមពិធីអបអរសាទរខួប៦០ឆ្នាំ របស់ក្រុមហ៊ុន HODO Group និងខួប១០ ឆ្នាំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ ។

លោក Wu Zhen Long បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅមកលើគណៈប្រតិភូកម្ពុជា ដោយបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថារដ្ឋបាលខេត្តជាំងស៊ូនៅតែបន្តជួយជ្រោមជ្រែងដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ឲ្យក្លាយជាទីក្រុងផលិតកម្មដូចក្រុងសិនជិន របស់ប្រទេសចិនដែរ ។

ជាការឆ្លើយតប ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ការជ្រោមជ្រែងដល់ប្រទេសកម្ពុជាកន្លងមក ហើយឯកឧត្តមបន្តថា ឯ.ឧ ចង់ឲ្យការអនុវត្តផែនការ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” ទទួលបានជោគជ័យកាន់តែខ្លាំងក្នុងប្រទេសកម្ពុជា ជាងប្រទេសនានាក្នុងតំបន់ ហើយសង្ឃឹមថាប្រទេសកម្ពុជា នឹងទទួលបានផ្លែផ្កាពីផែនការនេះកាន់តែច្រើន ដើម្បីក្លាយជាប្រទេសដែលទទួលបានជោគជ័យពិតប្រាកដពីផែនការនេះ ។

នៅក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ក៏បានសម្តែងភាពរីករាយស្និទ្ធស្នាលដែលលោកអភិបាលខេត្តជាំងស៊ូបានរៀបចំទទួលស្វាគមន៍គណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅក្នុងចំណងមិត្តភាពខេត្តបងប្អូនយ៉ាងរុឹងមាំ។

ឯកឧត្តម យន្ត មីន បានបញ្ជាក់អំពីគោលជំហររបស់រដ្ឋបាលខេត្តព្រះសីហនុក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុយ៉ាងពេញទំហឹង និងសង្ឈឹមថាខេត្តជាំងស៊ូ បន្តបន្ថែមការអភិវឌ្ឍបន្ថែមទៀត ដោយលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពេលនេះគឺជាក្បាលម៉ាស៊ីន និង មេដែកឆក់សេដ្ឋកិច្ច ដែលអាចស្រូបទាញលំហូរវិនិយោគយ៉ាងច្រើន រួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសបានលើកកំពស់ដល់ជីវភាពប្រជាជនក្នុងតំបន់ខេត្តព្រះសីហនុទាំងមូល៕TR

រូបភាព លោក លី សុវណ្ណបញ្ញា

k1 k2 k3 k4 k5 k6 k7 k8 k9 k10 k11 k12 k13 k14