Home / រដ្ឋបាលខេត្ត / ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធរូបភាព និងសម្លេង

ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធរូបភាព និងសម្លេង

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានដឹកនាំនូវមន្រ្តីរាជការនៃរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពាក់ព័ន្ធនានាចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយផ្សាយផ្ទាល់តាមរយៈវិដេអូរផ្សាយផ្ទាល់ពីវិមានសន្តិភាពមកកាន់បន្ទប់វិដេអូរទំនាក់ទំនងនៃសាលាខេត្តព្រះសីហនុ។
សំរាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះរួមមាន៖
១)សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផលដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខនស/រកម/០៥០៦/០១១ ចុះថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០០៦។
២)សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។
៣)សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ២ឆ្នាំរំកិល ២០១៨-២០២០។
៤)បញ្ហាផ្សេងៗ៕TR

(រូបភាព និងអត្តបទដោយ៖ សម្បត្តិ)

11 22 33 44 55 66 77