Home / ព័ត៌មានទូទៅ / លោក គង់ វិតាណៈ និងមន្រ្តីរាជការ បាននាំយកថវិកាប្រគេនព្រះចៅអធិការវត្តឥន្ទញ្ញាណ (វត្តក្រោម)

លោក គង់ វិតាណៈ និងមន្រ្តីរាជការ បាននាំយកថវិកាប្រគេនព្រះចៅអធិការវត្តឥន្ទញ្ញាណ (វត្តក្រោម)

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងលោក ម៉មនី ជីវិត នាយកទីចាត់ហិរញ្ញវត្ថុ បានពាំនាំយកនូវថវិការចំនួន១លានរៀល របស់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ យកទៅប្រគេនទៅដល់ព្រះចៅអធិការវត្តឥន្ទញ្ញាណ (ហៅវត្តក្រោម) ដោយឯកឧត្តមបានឃើញអំពីភាពខ្វះខាតនៅក្នុងការប្រលង នៃពុទ្ធិកវិទ្យាល័យក្នុងរយះពេល៣ថ្ងៃនេះ។

ក្នុងនោះព្រះចៅអធិកាវត្តបានថ្លែងអំណគុណទៅដល់ឯកឧត្តមអភិបាលខេត្តព្រះសីហនុដែលតែងតែយកចិត្តទុកដាក់ចំពោះវិស័យសាសនា និងសុខទុក្ខប្រជារាស្រ្ដគ្រប់មច្ចុដ្ឋាន។ TR

(អត្ថបទ និងរូបភាពដោយ៖ សម្បត្តិ និង សំណាង)

1 2 3 4 5 6