Home / ព័ត៌មានសន្តិសុខសង្គម / ករណីដេញចាប់ និងបង្រ្កាបបានមុខសញ្ញាកំពុងប្រើប្រាស់គ្រឿងញៀននៅចំណុចសង្កាត់៤ (អូរត្រេះ)

ករណីដេញចាប់ និងបង្រ្កាបបានមុខសញ្ញាកំពុងប្រើប្រាស់គ្រឿងញៀននៅចំណុចសង្កាត់៤ (អូរត្រេះ)

សង្កាត់លេខ៤៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ២៣ និង ៣០ នាទី កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌ បានដើរល្បាតនៅចំណុចក្រុម១ ភូមិ៦ សង្កាត់៤(អូត្រេះ) ក្រុង-ខេត្តព្រះសីហនុ  ក៏ប្រទះឃើញ មុខសញ្ញាចំនួន ០៣ នាក់ កំពុងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ ពេលដែល សមត្ថកិច្ចទៅដល់ មនុស្សប្រុស០២ នាក់ បានរត់ចូលទៅក្នុងព្រៃបាត់ទៅ នៅតែម្នាក់ដែលកំពុងតែអង្គុយបត់ជើងធំនៅ ក្បែរឡាន ឃើញដូច្នេះ កម្លាំងនគរបាលព្រហ្មទណ្ឌបានចាប់ប្រគល់ជូនការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនជាមន្ត្រីជំនាញ ដើម្បីចាត់ការបន្ត ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ សំរិទ្ធ ហុង ហៅក្រៅ ហុង ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ បើកបររថយន្ត
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៥ (ថ្មី)
លិខិតសម្គាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ គ្មាន
ពីបទៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.០៧ ក្រាម (ទម្ងន់សុទ្ធ)
(វត្ថុតាងថ្នាំញៀនដែលសមត្ថកិច្ចចាប់យកបាននេះមិនមែនជារបស់ឈ្មោះ សំរិទ្ធ ហុង ទេ)
ទូរស័ព្ទដែ ចំនួន ០១ គ្រឿង (មួយគ្រឿង)
រថយន្ត ចំនួន ០១ គ្រឿង(មួយគ្រឿង)

ករណីខាងលើនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់ ។TR

#រដ្ឋបាលខេត្តព្រះសីហនុ#រក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

drug1