Home / ព័ត៌មានទូទៅ / ខួបលើកទី១០ នៃទិវាអន្តរជាតិសម្រាប់យុវជន១២ សីហា នៅសកលវិទ្យាល័យបៀលប្រាយ

ខួបលើកទី១០ នៃទិវាអន្តរជាតិសម្រាប់យុវជន១២ សីហា នៅសកលវិទ្យាល័យបៀលប្រាយ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបលើកទី១០ នៃទិវាអន្តរជាតិសម្រាប់យុវជន១២ សីហា នៅសកលវិទ្យាល័យបៀលប្រាយខេត្តព្រះសីហនុ។ តាមប្រសាសន៏លោកប្រធានមន្ទីរបានអោយដឹងថាកម្មវិធីនេះកើតឡើងដោយសារអង្គការសហប្រជាជាតិ មកដល់ពេលនេះជាខួបលើកទី១៨ រួមទាំងបានបន្ថែមអំពីគោលបំណងនៃកម្មវិធីនេះ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានមានពិធីសំណេះសំណាលជាមួយបងប្អួន មន្រ្តីរាជការ យុវជនកាយរិទ្ឋ យុវជនកាកបាទក្រហម សិស្សានុសិស្ស បន្ថែមទៅក្នុងកម្មវិធីនេះ នាឱកាសនេះដែលក៏មាននូវសំនួរបានសួរ និងលើកឡើងនូវបញ្ហា ទៅកាន់ឯកឧត្តម ដូចជា ទី១ អំពីបញ្ហាការប្រមូលថវិការ ៨០០០រៀលពីភ្ញៀវទេសចរណ៍ ទី២ បញ្ហាសាងសងផ្លូវ ទី៣ បញ្ហាព្រំដែន ទី៤ បញ្ហាទឹកស្អុយ ក្រៅពីការលើកឡើងនូវបញ្ហាទាំងនេះហើយ ក៏មាននូវការលើកឡើងនូវការកោតសរសើរអំពីសកម្មភាពដឹកនាំ និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ឯកឧត្តម។
ឯកឧត្តមបានឆ្លើយតប ទៅនឹងសំនួរទាំងឡាយដែលបានលើកឡើង និងបានពន្យល់ ដោយបង្ហាញអំពីឆន្ទៈក្នុងការដោះស្រាយបញ្ហាទាំងនេះ។
តាមសុន្ទរកថារបស់ឯកឧត្តម ក្នុងអង្គពិធីបានអោយដឹងថា អង្គការសហប្រជាជាតិ បានសម្រេចបង្កើតនូវទិវាអន្តរជាតិសម្រាប់យុវជននេះឡើង សំដៅលើកទឹកចិត្តយុវជនទូទាំងប្រទេស អោយមានការចេះយោគយល់គ្នា រូបរួមគ្នា ត្រៀមពង្រីកសមិទ្ឋិផល និងកសាងនូវវប្បធម៏សន្តិភាព សម្រាប់ពិភពលោកទាំងមូល។ LSP

(រូបភាព និងអត្ថបទដោយ ៖ សម្បត្តិ)

11 22 33 44 55 66 77