Home / ព័ត៌មានទូទៅ / កិច្ចប្រជុំត្រៀម ស្តីពីការរក្សាសណ្នាប់ធ្នាប់ សុវត្ថិភាព ក្នុងការប្រឡងសញ្ញាបត្រ័ទុតិយភូមិ ឆ្នាំ២០១៧

កិច្ចប្រជុំត្រៀម ស្តីពីការរក្សាសណ្នាប់ធ្នាប់ សុវត្ថិភាព ក្នុងការប្រឡងសញ្ញាបត្រ័ទុតិយភូមិ ឆ្នាំ២០១៧

ខេត្តព្រះសីហនុ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុបានរៀបចំនូវកិច្ចប្រជុំស្តីពីការត្រៀម និងការរក្សាសណ្នាប់ធ្នាប់ សុវត្ថិភាព សម្រាប់ការ ប្រឡងសញ្ញាបត្រ័ទុតិយភូមិ សម្រាប់ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ផែ ប៊ុនវណ្ណៈ  អភិបាលរងខេត្តព្រះសីហនុ។

តាមប្រសាសន៍របស់លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានអោយដឹងថា នាឆ្នាំនេះគឺមានចំនួនបេក្ខជនប្រហាក់ប្រហែលទៅនិងឆ្នាំមុន គ្រាន់តែឆ្នាំនេះគឺយើងបានកើនឡើងថែម១មណ្ឌលបន្ថែមទៀត សរុបទាំងអស់៤មណ្ឌល ហើយលោកបានអោយដឹងទៀតថារយៈពេលកន្លងមកនេះលោកបានចុះទៅត្រួតពិនិត្យនូវមណ្ឌលប្រលងចំនួន២លើកដោយលើកទី១ដឹកនាំដោយលោកអនុរដ្ឋលេខាធិការក្រសួងអប់រំ លើកទី២ជាមួយក្រុមការងារACU ។
នាឱកាសនោះលោកក៏បានលើឡើងនូវបញ្ហាសំខាន់និងបានស្នើសុំមកខេត្តអោយជួយដោះស្រាយដូចជា៖
-លោកស្នើសុំបន្ថែមកងកម្លាំងចំនួន ២០នាក់(ពូលីស១២នាក់ កងរាជអវុធហត្ថ១៣នាក់)
-ស្នើសុំពាក់បង្គន់អនាម័យចល័ត
-ការត្រៀមកម្លាងសុខភិបាល
-ការបង្អាក់អជីវកម្មថតចំលងជាបណ្តោះអាសន្ន
-ស្នើកុំឱ្យដាច់អគ្គីសនី និងផ្ទះសំណាក់កុំឡើងថ្លៃ រួមជាមួយបញ្ហាផ្សេងៗទៀត។

ឆ្លើយតបទៅនិងបញ្ហាក៏ដូចជាសំនូមពរខាងលើលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុបាន ចាត់តាំងអោយសាលាក្រុងចេញលិខិស.ជ.ណ (សេចក្តីជូនដំណឹង) ទៅដល់បណ្តាលអាជីវកម្មថតចម្លងអោយផ្អាកអាជីវកម្ម រយៈពេល២ថ្ងៃ។ ទី២ សូមអោយកម្លាំងរៀបចំធ្វើនូវបញ្ជើញឈ្មោះនូវកងកម្លាំងទាំងអស់ជូនដល់លោកប្រធានមន្ទីរដើម្បីងាយស្រួលគ្រប់គ្រង។ ទី៣សូមអោយលោកប្រធានមន្ទីរសុខាភិបាល រៀបចំនិងជួយសម្រួល។ ទី៤ សូមអោយលោកនាយករដ្ឋបាលធ្វើនូវរបាយការណ៍ស្នើសុំដោះស្រាយបញ្ហា រួមជាមួយនិងសាកសួរទៅដល់មណ្ឌលប្រឡងដើម្បីចរចារនូវថ្លៃផ្ញើកង់ ម៉ូតូ សម្រាប់ក្រុមការងារ ដោះស្រាយចេញថ្លៃផ្ញើទាំង២ថ្ងៃនេះដើម្បីជួយសម្រួលដល់បេក្ខជន។ ចំនែកខាងអគ្គីសនីដោយសារអវត្តមានក្នុងអង្គប្រជុំ លោកនិងជូនដំណឹងទៅតាមក្រោយ។ រួមជាមួយបញ្ហាផ្សេងៗទៀតដូចជាការរក្សាទុកនូវវិញ្ញាសារប្រលង ការដឹកជញ្ជូនវិញ្ញាសារជាដើម។
គួរបញ្ជក់ផងដែរថា នាឆ្នាំនេះខេត្តព្រះសីហនុមានបេក្ខជនសរុបចំនួន១៧២២នាក់ ស្រី ៨១៣នាក់ និងមាន៤មណ្ឌល គឺមណ្ឌលវិទ្យាហ៊ុនសែនមិត្តភាព,មណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ,មណ្ឌលអនុវិទ្យាល័យកម្មករ និងមណ្ឌលអនុវិទ្យាល័យសម្រេចឪ៕nak

(រូបភាព និងអត្ថបទដោយ សម្បត្តិ)

e1 e2 e3 e4 e5