Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រៀងផែនការអនុវត្តទីក្រុងស្អាត និងពិនិត្យលទ្ធផល ប្រឡងប្រណាំង…

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រៀងផែនការអនុវត្តទីក្រុងស្អាត និងពិនិត្យលទ្ធផល ប្រឡងប្រណាំង…

ខេត្តព្រះសីហនុ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយសាលាក្រុងព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រៀងផែនការអនុវត្តទីក្រុងស្អាត និងពិនិត្យលទ្ធផល  ចំនុចខ្លាំង ចំនុចខ្សោយ ដើម្បីចូលរួមប្រលងប្រណាំងយកជយ័លាភីទីក្រុងទេសចរណ៍ ស្អាតអាស៊ានឆ្នាំ២០១៨ និងជយ័លាភីផ្ការំដួល៣ទងថ្នាក់ជាតិឆ្នាំ២០២១ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ពន្ធ័ ចៅសង្កាត់ មន្រ្តីអនុវត្តសាលាក្រុង ។

ទន្ទឹមនេះកិច្ចប្រជុំបានសង្កត់ធ្ងន់ទៅលើការត្រួតពិនិត្យផែនការដែលបានលើក និងលទ្ធផលការងារដែលបានអនុវត្កកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ ពិនិត្យយន្តការអនុវត្ត និងទិសដៅអនុវត្តបន្ត។ ជាទីបញ្ចប់ឯកឧត្តមប្រធានអង្គប្រជុំបានណែនាំអោយសាលាក្រុង មន្ទីរជំនាញពាក់ពន្ធ័ និងចៅសង្កាត់ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តទៅតាមផែនការ និងតួរនាទីភារកិច្ច មានរបាយការណ៏ រូមភាពសកម្មភាព និងប្រជុំត្រួតពិនិត្យប្រចាំខែទៀងទាត់។nak

t1 t2 t3 t4