Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សាទៅបញ្ហាក្រុមហ៊ុនស៊ិនទ្រី ចង់បញ្ឈប់ការប្រមូលសំរាមដោយដកភាគហ៊ុនចេញ

កិច្ចប្រជុំពិភាក្សាទៅបញ្ហាក្រុមហ៊ុនស៊ិនទ្រី ចង់បញ្ឈប់ការប្រមូលសំរាមដោយដកភាគហ៊ុនចេញ

ខេត្តព្រះសីហនុ៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាទៅបញ្ហាក្រុមហ៊ុនស៊ិនទ្រី ចង់បញ្ឈប់ការប្រមូលសំរាមដោយដកភាគហ៊ុនចេញ។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីដែលជាអភិបាលក្រុង ប្រធានមន្ទីរ ប្រធានក្រុមហ៊ុន និងមន្រ្តីជំនាញផងដែរ។

តាមប្រសាសន៍របស់លោកលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងអំពីបញ្ហាដែលភាគីក្រុមហ៊ុនបានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនប្រមូលសំរាមនេះចង់បញ្ឈប់ភាគហ៊ុនរបស់ខ្លួនដោយសារកត្តា សំខាន់ៗចំនួន៤ ដែលកំពុងជូបប្រទះគឺ:
ទី១ដោយសារ កន្លែងប្រមូល និងកន្លែងផ្ទុកសំរាមមាន រយៈចម្ងាយឆ្ងាយ ។
ទី២ ដោយសារស្ថានភាពផ្លូវមានភាពរអិល ។
ទី៣ដោយសារការប្រមូលចំនូល និងចំណាយកន្លងមកមិនសកមូលគ្នាធ្វើអោយក្រុមហ៊ុនមិនមានប្រាក់ចំនេញ។
ទី៤ មិនទាន់មានការចុះកិច្ចសន្យាជាមួយគ្នា ។

នាឱកាសនោះដែរលោក អ៊ី សុខឡេង អភិបាលក្រុង ព្រះសីហនុ បានថ្លែងនៅក្នុងអង្គប្រជុំអោយដឹងថា បញ្ហាទាំង៤កំពុងស្វែងរកនូវដំណោះស្រាយជាបណ្តើរៗហើយជាក់ស្តែងបញ្ហាចំពោះបញ្ហាទី១លោកទទួលស្គាល់ថាមានចម្ងាយផ្លូវឆ្ងាយគួរសមរយៈចំងាយ៣០គីឡូម៉ែត្រប៉ុន្តែចំពោះបញ្ហាទី២ទាក់ទងទៅ និងផ្លូវ រអិល និងពិបាក ADBបានសន្យាជួយធ្វើផ្លូវក្រាលបេតុងជូន និងធ្វើទីលានចាក់សំរាម ទំហំដី៥០ហិតតា ចំណែកបញ្ហាទី៤ទាក់ទងទៅការប្រមូលកំរៃសេវាកន្លងមកលោកបានទទួលស្គាល់ថាពិតជាមិនចំនេញ ដោយសារការបង់ពីប្រជាពលរដ្ឋមានចំនួនតិច ប៉ុន្តែឆ្លងតាមការប្រជុំដែលលោកបានអញ្ជើញចូលរួមនារាជធានី ភ្នំពេញ កន្លងមកលោកក៏បានលើកឡើងនូវចំនុចសំខាន់ៗទាក់មកថ្លែងឱ្យដឹងថា ការកំណត់តម្លៃ និងមានការផ្លាស់ប្តូរ ដោយយើងនឹងអញ្ជើញប្រជាពលរដ្ឋ តំណាងអាជីវកម្មមកប្រជុំនៅសាលាក្រុងដើម្បីសម្រេច និងអនុម័ត រួចឆ្លងតាម និតិវិធីរបស់យើង។nak

(រូបភាព និងអត្ថបទដោយ៖សម្បត្តិ)

1 2 3 4 5