Home / ព័ត៌មានទូទៅ / រដ្ឋបាលខេត្ត បានផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការគ្រប់គ្រង…

រដ្ឋបាលខេត្ត បានផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការគ្រប់គ្រង…

ខេត្តព្រះសីហនុ៖ ឯកឧត្តម យន្ត មីន ផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការគ្រប់គ្រងលើសេវាកម្មទូកដឹកភ្ញៀវទេសចរខេត្តព្រះសីហនុ រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ៦៨៦៤ សហវ.អទច ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៧ ស្តីពីការយកកម្រៃពីក្រុមហ៊ុនទូកទេសចរណ៍តាមចំនួនភ្ញៀវទេសចរក្នុងម្នាក់ ៨.០០០រៀល មានការចូលរួមពីតំណាងក្រុមហ៊ុនទូកទេសចរណ៍ ពាណិជ្ជករ អាជីវករ ប្រកបមុខរបរលើសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ។

%e1%9f%a1%e1%9f%a1

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ បានមានប្រសាសន៍ បើកកិច្ចប្រជុំជាមួយម្ចាស់ក្រុមហ៊ុន អាជីវករ ពាណិជ្ជករទូកដឹកភ្ញៀវទេសចរ ក្នុងខេត្ត ថា ការប្រមូលកម្រៃពីក្រុមហ៊ុនទេចរណ៍តាមចំនួនភ្ញៀវ ដោយមានការយល់ព្រមពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការយកកម្រៃពីក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរនៅខេត្តព្រះសីហនុពេលនេះ តាមស្ថានភាពគ្រប់គ្រង និងការធ្វើអាជីវកម្មទូកទេសចរណ៍នៅខេត្តព្រះសីហនុ ។ ដោយមានការឯកភាពពីគណៈកម្មការឆ្នេរសមុទ្រកម្ពុជា មានក្រសួងដែនដី ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងយោងចំណារដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាចុះថ្ងៃទី ២៥ ខែមេសាឆ្នាំ២០១៧ លើលិខិតលេខ ៣៤៩៩សហវ. អទច ចុះថ្ងៃទី២៨ខែមេសា ឆ្នាំ២១០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដឹកនាំដោយក្រសួងទេស ចរណ៍ ចូលរួមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រងកំពង់ផែ និងការដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកឱ្យមាននិរន្តរភាព ។ ប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងចំណូលលើវិស័យទេសចរណ៍ផ្លូវទឹក ដើម្បីឱ្យរដ្ឋបាលខេត្តពាក់ពន្ធ័ ទទួលបានកម្រៃថវិកាសម្រាប់ធ្វើការអភិវឌ្ឍន៍ធានាសណ្តាប់ធ្នាប់អនាម័យ បរិស្ថាន សន្តិសុខ សុវត្ថិភាព អនុលោមតាមច្បាប់ ស្តីពីប្រពន្ធ័ហិរញ្ញវត្ថុសាធារណៈ ។ ក្នុងចន្លោះអន្តរកាលនេះ ឱ្យរដ្ឋបាលខេត្តព្រះសីហនុ យកកម្រៃពីក្រុមហ៊ុនដឹកភ្ញៀវទេសចរតាមចំនួនភ្ញៀវទេសចរ ដោយក្នុងម្នាក់ៗចំនួន ៨.០០០រៀល ដើម្បីប្រើប្រាស់លើការ អនុវត្ត ការធានាបាននូវសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន សន្តិសុខ សុវត្ថិភាព ដោយអនុលោមតាម នីតិវិធីហិរញ្ញវត្ថុជាធរមាន។ 

ឯកឧត្តម អភិបាលរងខេត្ត ក៏បានសំណូមពរឱ្យក្រុមហ៊ុន អាជីវករ ពាណិជ្ជករ ប្រកបមុខរបរលើសេវាកម្មដឹកភ្ញៀវទេស ទេសចរតាមទូកក្នុងខេត្តព្រះសីហនុទាំងអស់ ចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីប្រមូលកម្រៃថវិកាយកមកអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនបន្ថែមទៀតជាទីក្រុងទេសចរណ៍ធម្មជាតិ នាទិសនារតី ។
ដោយឡែក លោក សេង ហួលាង ប្រធានក្រុមហ៊ុនកោះរ៉ុង ដាយសឺនធរ័ និងតំណាងក្រុមហ៊ុនទូកទេសចរណ៍នានា មានប្រសាសន៍ សំសូមពរឱ្យរដ្ឋបាលខេត្តញែកសំបុត្រដាច់ ដោយឡែក រវាងភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋនៅកោះ ដោយសុំបង្កើតប៉ុស្តិ៍នៅតាមផែនិមួយៗឆែកសំបុត្របោះត្រាប្រមូលថវិការផ្ទាល់សម្រាប់ភ្ញៀវទៅលេងកម្សាន្តតាមកោះ ដូចប្រទេសជិតខាង ដើម្បីយកកម្រៃពីក្រុមហ៊ុនទេស ចរណ៍តាមចំនួនភ្ញៀវ ៨.០០០រៀល ក្នុងម្នាក់ ។ ហើយការយកកម្រៃពីក្រុមហ៊ុនគឺចាប់អនុវត្តពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៧ខាងមុខនេះតទៅតាមការប្រជុំឯកភាពរវាងតំណាងក្រុមហ៊ុន និងម្ចាស់ទូកទេសចរណ៍ធរខេត្ត ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា នៅខេត្តព្រះសីហនុមានក្រុមហ៊ុន និងម្ចាស់ទូកទេសចរណ៍ដឹកភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះចំនួន៣៩ និងមានទូកសរុបចំនួន ៥៦ទូក ៕ LSP

%e1%9f%a5 %e1%9f%a4 %e1%9f%a3 %e1%9f%a2 %e1%9f%a1