Home / ព័ត៌មានទូទៅ / កិច្ចប្រជុំជាមួយប្រជាពលរដ្ឋ ស្តីអំពី ការបើកផ្លូវនៅខាងក្រោយប្រៃសណីយ៏ចាស់ ស្ថិតនៅភូមិ៣…

កិច្ចប្រជុំជាមួយប្រជាពលរដ្ឋ ស្តីអំពី ការបើកផ្លូវនៅខាងក្រោយប្រៃសណីយ៏ចាស់ ស្ថិតនៅភូមិ៣…

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយប្រជាពលរដ្ឋ ស្តីអំពីការបើកផ្លូវនៅខាងក្រោយប្រៃសណីយ៏ចាស់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាឱកាសនោះលោកជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានពន្យល់ថាការរៀបចំប្លង់ដែលមានលក្ខណៈជាប្រព័ន្ធនេះគឺ ដើម្បីរៀបចំក្រុង-ស្រុកទាំងមូលឱ្យមានសោភ័ណ្ឌភាព ងាយស្រួលក្នុងការគ្រប់គ្រង និងមានផ្លូវសម្រាប់ប្រើប្រាស់ ជៀសវាងការរំលោភយកដីចំណីផ្លូវដែលនៅពេលមានគ្រោះអាសន្នមានការពិបាកក្នុងការជួយសង្រ្គោះដោយពុំមានផ្លូវចូលជាដើម។ លើសពីនេះទៅទៀត ការកសាងប្លង់ប្រព័ន្ធត្រូវការនីតិវិធីច្រើន និងមានការឯកភាពពីម្ចាស់អចលនវត្ថុ ព្រមទាំងមានការបិទផ្សាយ ប្រកាសជាសាធារណៈ អំពីប្លង់ដែលមានលក្ខណៈជាប្រព័ន្ធនេះ ថែមទាំងទុកថេរវេលាចំនួន ៣០ថ្ងៃសម្រាប់ប្តឹងតវ៉ាផងដែរក្នុងករណីដែលមានចំនុចខុសប្រក្រតី។

អង្គប្រជុំសម្រេច៖
១.ស្នើឲ្យមន្រ្តីជំនាញស្រាវជ្រាវលើឯកសារកសាងប្លង់ប្រព័ន្ធឡើងវិញ និង បំភ្លឺតាមការស្នើសុំរបស់ម្ចាស់ដីនៅសងខាងផ្លូវ ដែលត្រូវបើកតាមប្លង់ប្រព័ន្ធ
២.រៀបចំក្រុមការងារ និង មន្រ្តីជំនាញចុះវាស់កំណត់ព្រំដីតាមប្លង់ប្រព័ន្ធនៃអ្នកដែលតវ៉ា ព្រោះអ័ក្សផ្លូវបានកំណត់រួចហើយ
៣.ក្រោយបានលទ្ធផល នឹងប្រជុំម្តងទៀតដើម្បីឈានដល់ការឯកភាពបាននូវដំណោះស្រាយរួមមួយ៕ TR

(រូបភាព និងអត្ថបទដោយ៖ សម្បត្តិ

d1 d2 d3 d4 d5 d6 d7 d8