Home / ព័ត៌មានទូទៅ / កិច្ចផ្សព្វផ្សាយច្បាប់ ស្តីពីកាហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម

កិច្ចផ្សព្វផ្សាយច្បាប់ ស្តីពីកាហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម

ខេត្តព្រះសីហនុ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចផ្សព្វផ្សាយច្បាប់ ស្តីពីកាហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្មក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន  អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ ឯកបណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី។

នាឱកាសនោះឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងនូវសន្ទុកថាប្រកាសបើកកិច្ចផ្សព្វផ្សាយច្បាប់ស្តីពីកាហាមឃាត់អាវុធគីមី អាវុធនុយភ្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។ បន្ថែមពីលើនោះក្នុងកិច្ចផ្សព្វផ្សាយនេះក៏បានលើកឡើងនូវកម្រងឯកសារច្បាប់ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ និងសេចក្តីសម្រេចដែលជាប់ទាក់ទងទៅនឹងច្បាប់ស្តីពីកាហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្មនេះ៕ TR

(រូបភាព និងអត្ថបទដោយ សម្បត្តិ និងសំណាង)

1 2 3 4 5 6 7 8 9 10 11 12 13