Home / ព័ត៌មានសន្តិសុខសង្គម / ករណីបង្ក្រាបការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១កន្លែង នៅសង្កាត់លេខ២

ករណីបង្ក្រាបការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១កន្លែង នៅសង្កាត់លេខ២

សង្កាត់២៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ០០ និង៥០នាទី ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការ ជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចក្រុម១១ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមជាមួយវត្ថុតាងនិងសម្ភារៈចាប់យក បានរួម មានដូចរាយលំអិតខាងក្រោម៖
១-ឈ្មោះ សឿ តាំង ហៅក្រៅតាក់ ភេទប្រុស ឆ្នាំកំណើត ១៩៩០ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ភូមិ៣ សង្កាត់២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ ធ្វើសំណង់
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៥ (ថ្មី)
-លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.១៤ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង

ករណីខាងលើនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់។

2