Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្តីពី ការពង្រឹងការអនុវត្តច្បាប់ លើសេចក្តីជូនដំណឹង ការហាមឃាត់រថយន្តធុនធ្ងន់…

កិច្ចប្រជុំស្តីពី ការពង្រឹងការអនុវត្តច្បាប់ លើសេចក្តីជូនដំណឹង ការហាមឃាត់រថយន្តធុនធ្ងន់…

ខេត្តព្រះសីហនុ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំស្តីពី ការពង្រឹងការអនុវត្តច្បាប់ លើសេចក្តីជូនដំណឹង ការហាមឃាត់រថយន្តធុនធ្ងន់ និងធុនធំចរាចរ ចត ឬឈប់ ក្នុងភូមិសាស្រ្តទីប្រជុំជន ក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ។

នៅក្នុងអង្គប្រជុំនេះដែលក៏បានលើកឡើងនូវសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ លេខ៤៦៦/១៧ សជណ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការហាមឃាត់ប្រភទរថយន្តធុនធំ និងធុនធ្ងន់ ធ្វើចរាចរណ៍ក្នុងទីប្រជុំជន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-លិខិតលេខ៤៣៨ សក.ខសន របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និង មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលបានគោរពជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្តីពីចំណុចអោយលាងកង់រថយន្តដឹកដីមុនឡើងផ្លូវជាតិលេខ៤ ផ្លូវខេត្តលេខ១៤៨ ផ្លូវក្នុងក្រុង ដើម្បីជូនជ្រាប និងបញ្ជូលក្នុសេចក្តីជូនដំណឹងរបស់ខេត្ត៕ TR

(រូបភាព និងអត្ថបទដោយ៖សម្បត្តិ)

k1 k2 k3 k4 k5