Home / រដ្ឋបាលខេត្ត / កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកក្កដា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកក្កដា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត

ខេត្តព្រះសីហនុ៖ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំតូចនៃសាលាខេត្តព្រះសីហនុ នាឱកាសនោះ ឯកឧត្តម ក៏បានអនុញ្ញាតឱ្យអង្គប្រជុំអនុវត្តទៅតាមរប្រៀបវារៈដេលបានគ្រោងទុក។

ជាកិច្ចចាប់ផ្តើមលោកនាយករងរដ្ឋបាល តំណាងលោកនាយករដ្ឋបាល ធ្វើនូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារបានអនុវត្ត លើកឡើងបញ្ហាប្រឈមដំណោះស្រាយ និងទិសដៅការងារអនុវត្តបន្ត។ កងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សេចក្តីរាយការណ៍ អំពីលទ្ធផលការងារបានអនុវត្តកន្លងមក និងលើកឡើងបញ្ហាប្រឈមដំណោះស្រាយ ទិសដៅការងារអនុវត្តបន្ត។

គណៈកម្មការប្រឆាំងគ្រឿងញៀនខេត្ត ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលបង្ក្រាបគ្រឿងញៀន និងបង្កើតទីតាំងបន្សាបគ្រឿងញៀន។ រួមទាំងបានអោយអាជ្ញាធរក្រុង-ស្រុកអង្គភាពនានាក្នុង និងជុំវិញខេត្តព្រះសីហនុរាយការណ៍អំពីសកម្មភាពការងារកន្លងមកក្នុងខែកក្កដានេះ។

TR (រូបភាព និងអត្តបទដោយ៖ សម្បត្តិ សំណាង)

r1 r2 r3 r4 r5 r6 r7 r8 r9