Home / ព័ត៌មានទូទៅ / ប្រជាពលរដ្ឋឃុំអូរឧកញ៉ាហេង អញ្ជើញមកជួបឯកឧត្តមអភិបាលខេត្ត ដើម្បីជួយដោះស្រាយបញ្ហា…

ប្រជាពលរដ្ឋឃុំអូរឧកញ៉ាហេង អញ្ជើញមកជួបឯកឧត្តមអភិបាលខេត្ត ដើម្បីជួយដោះស្រាយបញ្ហា…

ស្រុកព្រៃនប់៖ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៧ រសៀលថ្ងៃនេះ តំណាងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសុំចូលជួបឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីសូមឲ្យឯកឧត្តមជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុនអានកូ ដែលស្ថិតនៅទីតាំងខាងលើ។

ក្នុងនោះដែរអ្នកស្រី យក់ ស្រីល័ក្ខ ដែលជាតំណាងប្រជាពលរដ្ឋ ៣៣ គ្រួសារបានលើកឡើងថាក្រុមហ៊ុនអានកូបានកាយដីដែលប៉ះពាល់ទៅដល់ដី និងដំណាំរបស់ពួកគាត់ហេតុដូច្នេះហើយ អ្នកស្រីក៏សូមសំនូមពរឲ្យឯកឧត្តមចេញលិខិតផ្អាកការសាងសង់របស់ក្រុមហ៊ុនអានកូបណ្ដោះអាសន្នសិនរង់ចាំ ដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋរួចទើបអនុញ្ញាតឱ្យក្រុមហ៊ុនដំណើរការបន្ដទៀត។ ក្នុងការសំនូមពររបស់តំណាងប្រជាពលរដ្ឋដែលបានលើកឡើងនោះឯកឧត្តមក៏បានឆើ្លយទៅវិញថាសូមឱ្យប្រជាពលរដ្ឋកុំធ្វើអី្វផ្ដេសផ្ដាសទុករយៈពេលមួយសប្ដាហ៍ដើម្បីឱ្យរដ្ឋបាលខេត្តចុះពិនិត្យ និងធ្វើការសម្របសម្រួលរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនអានកូ ៕ TR

(អត្ថបទ និងរូបភាពដោយ៖ សម្បត្តិ សំណាង)

l1 l2 l3 l5 l6 l7