Home / ព័ត៌មានទូទៅ / កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៧ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត

កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៧ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោកស្រី ហៀក ហ៊ីមល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៧ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ខេត្តព្រះសីហនុ។

បន្ទាប់ពីបានអាននូវរបាយការណ៏បូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំនេះក៏បានលើកឡើងនូវសេចក្តីជូនដំណឹងលេខ១០២៥ សជណ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្តីពីករណ៏ពលករខ្មែរដែលអាជ្ញាធរថៃ បានចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ និងអាននូវសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការចំរុះលើកកម្ពស់សិលធម៏សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ នៃខេត្តព្រះសីហនុផងដែរ៕ TR

(រូបភាព និងអត្ថបទដោយ៖សម្បត្តិ)

k1 k6 k5 k4 k3 k2