Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត អញ្ជើញចុះទៅសំណេះសំណាល និងសួរសុខទុក្ខជាមួយនឹងមន្ត្រីសាខាពន្ធដាខេត្ត

ឯកឧត្តមអភិបាលខេត្ត អញ្ជើញចុះទៅសំណេះសំណាល និងសួរសុខទុក្ខជាមួយនឹងមន្ត្រីសាខាពន្ធដាខេត្ត

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះទៅសំណេះសំណាល និងសួរសុខទុក្ខជាមួយនឹងមន្ត្រីសាខាពន្ធដាខេត្តព្រះសីហនុ នៅសាខាពន្ឋដាខេត្តព្រះសីហនុ។

នាឱកាសនោះដែលឯកឧត្តមក៏បានសាកសួរនូវលទ្ធផលការងារនាពេលកន្លងមកដល់បច្ចុប្បន្ឋ និងចំនុចខ្វះខាត រួមទាំងបានអោយបងប្អូនជាមន្រ្តីទាំងអស់លើកឡើងនូវសំនួរផ្សេងដែលខ្លួនមានចង្ងល់ដើម្បីសាកសួរដល់ឯកឧត្តម ទន្ទឹមនឹងនេះដែលឯកឧត្តមក៏បានមាននូវមតិណែនាំមួយចំនួនដល់មន្រ្តីសាខាពន្ធដាខេត្តព្រះសីហនុទាំងអស់អោយខិតខំប្រឹងប្រែងការងារថែមមួយកម្រិតទៀត ដើម្បីរួមគ្នាបម្រើដល់ផលប្រយោជន៍បងប្អួនប្រជាពលរដ្ឋខេត្តព្រះសីហនុ ទាំងមូល ក៏ដូចជាថ្នាក់ជាតិផងដែរ។

ជាមួយគ្នានេះមន្រ្តីនៃសាខាពន្ធដារួមជាមួយលោក ប្រធានមន្ទីរបានសំដែងនូវសេចក្តីត្រេកអរ និងបានថ្លែងអំណរគុណដល់ឯកឧត្តមដែលបានអញ្ជើញមកសំណេះសំណាលនាឱកាសនេះ រួមទាំងបានផ្តល់នូវអនុសាសន៏ល្អៗដើម្បីធ្វើការអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាព មន្ត្រីនៃសាខាពន្ធដាខេត្តព្រះសីហនុ។

(រូបភាព អត្ថបទដោយ៖សម្បត្តិ)

r1 r2 r3 r4 r5