Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត ស្វាគមន៍គណៈប្រតិភូចិន ដឹកនាំគណៈប្រតិភូដោយលោក Gao Shuxun

ឯកឧត្តមអភិបាលខេត្ត ស្វាគមន៍គណៈប្រតិភូចិន ដឹកនាំគណៈប្រតិភូដោយលោក Gao Shuxun

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៧ គណៈប្រតិភូចិនបានសូមចូលជួបឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដើម្បីសម្ដែងការគួរសម និងមានគោលបំណងសិក្សាស្វែងយល់ពីសក្ដានុពលខេត្ត ដើម្បីធ្វើការផ្លាស់ប្ដូរ និងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ជាមួយខេត្ត ដែលដឹកនាំគណៈប្រតិភូដោយលោក Gao Shuxun(កៅ ស៊ូហ្ស៊ីន) អភិបាលរងខេត្តយូណាន។

ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លៃងទៅគណៈប្រតិភូចិនអំពីសក្ដានុពលភាពខេត្តព្រះសីហនុទៅលើកំពង់ផែមានទឹកជ្រៅអាចដឹកទំនិញ តំបន់សេដ្ឋកិច្ចពិសេស អាកាសយានដ្ឋានអន្តរជាតិ និងកោះដែលមានឆ្នេរខ្សាច់ស្អាតជាប់ជាសមាជិក លំដាប់ថ្នាក់ ពិភពលោក ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តក៏សង្ឃឹមនឹងជឿជាក់ថា នឹងមានក្រុមហ៊ុនធំៗនៅប្រទេសចិនមកវិនិយោគនៅស្រុកខ្មែរកាន់តែច្រើនទៀត ព្រមជាមួយគ្នានោះឯកឧត្តមក៏សង្ឃឹមថានឹងពង្រឹងមិត្តភាពរវាងខេត្តព្រះសីហនុ និងខេត្តយូណានឲ្យមានទំនាក់ទំនងកាន់តែល្អបន្ថែមទៀត។

បន្ទាប់ពីមានការបង្ហើបបង្ហាញអំពីសក្ដានុពលនៅក្នុងខេត្តព្រះសីហនុ រួចមកលោក Gao Shuxun(កៅ ស៊ូហ្ស៊ីន) អភិបាលរងខេត្តយូណាន ក៏បានលើឡើងពីការវិនិយោគលើវិស័យនានាជាមួយប្រទេសដទៃទៀតនៅលើពិភពលោក មិនត្រឹមតែប៉ុណ្ណោះទេលោកក៏បានត្រៀមប្រាក់មួយចំនួនដើម្បីវិនិយោគនៅក្នុងខេត្តព្រះសីហនុផងដែរ។

គួរំលឹកផងដែរថាខេត្តយូណានក៏មានប្រវត្តិដូចនេះដែរ៖ ខេត្តយូណាមានទីតាំងស្ថិតនៅភាគនិរតី ឆ្ងាយពីប្រទេសចិន ខេត្តមានផ្ទៃដីប្រមាណ ៣៩៤,០០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ៤៥,៩៦៦,០០០នាក់ ហើយទីក្រុងសេដ្ឋកិច្ចរបស់ខេត្តយូណានគឺទីក្រុងគុនមីង។ ខេត្តមាន ព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ឡាវ និងប្រទេសភូមា។ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋមានចំនួន ២៥,៥០០០យ័ន ត្រូវជា៤,០០០ដុល្លាអាមេរិក/១ឆ្នាំ និងខេត្តមានចំនូលជាមធ្យមចំនួន ១៩១ ពាន់លានដុល្លាអាមេរិក/១ឆ្នាំ(គិតក្នុងឆ្នាំ២០១៣)។ យ៉ាងណាម៉ិញលោកក៏បានបញ្ជាក់ បន្ថែមទៀតថាលោកនឹងពង្រឹងការទំនាក់ទំនងមួយនេះឲ្យកាន់តែប្រសើរថែមទៀត។

(អត្ថបទ និងរូបភាពដោយ៖ សម្បត្តិ និងសំណាង)

a1 a4 a3 a6 a5