Home / ព័ត៌មានទូទៅ / ប្រជុំពិភាក្សា បង្កើតគណៈកម្មាធិការរៀបចំត្រៀមសម្ភោធស្តូបមិត្តភាពកម្ពុជា-វៀតណាម

ប្រជុំពិភាក្សា បង្កើតគណៈកម្មាធិការរៀបចំត្រៀមសម្ភោធស្តូបមិត្តភាពកម្ពុជា-វៀតណាម

ខេត្តព្រះសីហនុ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៧ នៅសាលាខេត្តព្រះសីហនុ បានប្រជុំពិភាក្សាលើសេចក្ដីសម្រេចលេខ០៩/១៧ សសរ ស្ដីពី ការបង្កើតគណៈកម្មាធិការរៀបចំសម្ភោធ មិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៧ ក្រោមអធិបតីភាពលោក គង់ វីតាណៈ អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងបានការអញ្ជើញចូលរួមពីមន្ដ្រីមកពីអង្គភាពនានាផងដែរ។

ក្នុងនោះប្រជុំនេះដែរលោក គង់ វីតាណៈ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងអំពីចំនុចមួយចំនួនដូចជា៖
• ការពង្រាយកងកម្លាំងសមត្ថកិច្ចតាមផ្លូវដើម្បីសុវត្ថិភាពគណៈប្រតិភូវៀតណាម
• ការទទួលគណៈអធិបតីនៅប្រលានយន្ដហោះ ៣នាក់(ស្រី)សំលៀកបំពាក់ប្រពៃណីខ្មែរ
• ដាក់ទង់ក្អែប
• ដាក់ជើងបង្គោល
• កន្លែងស្ដូបកាត់ខ្សែរបូរ ៤នាក់(ស្រី)សំលៀកបំពាក់ប្រពៃណីខ្មែរ។
បន្ទាប់ពីនេះលោក គង់ វីតាណៈ អភិបាលរងខេត្តព្រះសីហនុក៏បានអនុញ្ញាតិឲ្យអង្គប្រជុំទាំងមូលមានមតិក៏ដូចជាយោបល់បានលើកឡើង។

(អត្ថបទ និងរូបភាពដោយ សម្បត្តិ និងសំណាង)

k1 k2 k3 k4 k5 k45