Home / ព័ត៌មានទូទៅ / ពិធីអបអសាទរនូវការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ដែលគណៈកម្មធិការបេតិកភ័ណ្ឌពិភពលោក (វីដេអូ)

ពិធីអបអសាទរនូវការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ដែលគណៈកម្មធិការបេតិកភ័ណ្ឌពិភពលោក (វីដេអូ)

ខេត្តព្រះសីហនុ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ សាលាខេត្តព្រះសីហនុ បានរៀបចំនូវពិធីអបអសាទរនូវការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ដែលគណៈកម្មធិការបេតិកភ័ណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្រ្ត និងអប់រំរបស់អង្គការសហប្រជាជាតិ (យូណេស្គូ UNESCO) សម្រេចចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ តាមរយៈDECISION 41 Com 8B.15 នៅក្នុងកិច្ចប្រជុំលើកទី៤១ របស់ខ្លួន នៅទីក្រុងKrakow នៃប្រទេសប៉ូឡូញតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា។ ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង/ស្រុក មន្រ្តីរាជការគ្រប់លំដាបថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតប្រមាណជា៣០០នាក់។

ធ្លើយតបទៅនឹងសាលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានខ្លឹមសារថា ដើម្បីអបអរសាទរព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្តនេះ សម្តេចបាននែនាំដល់គ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងគ្រប់ស្ថាប័នថ្នាក់ក្រោមជាតិនិងជនរួមជាតិទាំងមូលរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគ្រោះត្រឡោកតាមគ្រប់មធ្យោយបាយដែលខ្លួនមាននៅម៉ោង១០ព្រឹក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

(រូបភាព អត្ថបទដោយ៖សម្បត្តិ សំណាង)

l1l2l3l4l5l6

 

រដ្ឋបាលខេត្តព្រះសីហនុ ចូលរួមអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៧កន្លងទៅនេះ។

បាន​បង្ហោះ​ដោយ រដ្ឋបាលខេត្តព្រះសីហនុ នៅ អាទិត្យ 9 កក្កដា 2017