Home / ព័ត៌មានទូទៅ / គណៈប្រតិភូនៃខេត្តជាំងស៊ូ​ ប្រទេសចិន អញ្ជើញចូលជួបសំដែងការគួរសមជាមួយឯកឧត្តមអភិបាលខេត្ត

គណៈប្រតិភូនៃខេត្តជាំងស៊ូ​ ប្រទេសចិន អញ្ជើញចូលជួបសំដែងការគួរសមជាមួយឯកឧត្តមអភិបាលខេត្ត

ខេត្តព្រះសីហនុ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូនៃខេត្តជាំងស៊ូ ដឹកនាំដោយលោក Liu Yuxiang ប្រធានមន្ទីរយុត្តិធម៌ខេត្ត ជាំងស៊ូ បានចូលជួបសំដែងការគួរសមជាមួយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំគណៈអភិបាលនៃសាលាខេត្ត ។

ឱកាសនោះឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួល ស្វាគមន៍ ជម្រាបជូនគណៈប្រតិភូខេត្ត ជាំងស៊ូ អំពីស្ថានភាព ភូមិសាស្ត្រនៃទឹកដីខេត្តព្រះសីហនុ ដែល មានសក្តានុពលសំខាន់ៗ ក្នុងនោះមានឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រខៀវនិងមានផ្កាថ្មតំបន់កោះទាំង៣២ មានមណ្ឌលពាណិជ្ជកម្ម កសិកម្ម ឧស្សាកម្ម និងវិស័យទេសចរណ៍ដ៏សម្បូរបែប ជាពិសេសមានកំពង់ផែទឹកជ្រៅអន្តរ ជាតិតែមួយគត់គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាបំពង់ ក ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលមានទំនិញឆ្លង កាត់ជាង ៧០ភាគរយ ចូល និងចេញពីកម្ពុជា និងបណ្តាលប្រទេសនានា។ មិនតែប៉ុណ្ណោះឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ចូលជាក្លឹបឆ្នេរស្អាតជាងគេលើសកលលោកថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះ សីហនុយើងជាតំបន់សេដ្ឋកិច្ចពហុបំណងធំជាងគេក្នុងប្រទេសកម្ពុជា និងបានអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៏ផ្លូវមួយខ្សែក្រវ៉ាត់មួយចាប់ពី២០១៥- ២០២៥ ដែលមានអ្នកវិនិយោគមកពីប្រទេសចិន បានមកធ្វើកាវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ រួមជាមួយអ្នកវិនិយោគដែលមកពីបណ្តាប្រទេសនានា ដែលបានជំរុញអោយការវិនិយោគ និងការអភិវឌ្ឍ ឧស្សាហកម្ម មានការរីកលូតលាស់ យ៉ាងឆាប់រហ័ស។ឯកឧត្តមក៏បានបង្ហាញចំពោះវិស័យច្បាប់យើងបានផ្សព្វផ្សាយតម្រង់ទិសដល់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង យើងមានតុលាការ មានមន្ត្រីនគរបាលយុត្តតិធម៍ និងមានអ្នកច្បាប់ពាក់ព័ន្ធដ៏ទៃទៀតដែលប្រកបដោយគុណភាព ដែលមានដូចជាសាលាដំបូង អមអយ្យការខេត្តព្រះសីហនុ សាលាឧទ្ទរ និងតុលាការកំពូល ក្នុងការរកយុត្តិធម៌ដល់ជនរងគ្រោះដោយយុត្តិធម៌។

ជាកិច្ចបន្តលោក Liu Yuxiang ប្រធានមន្ទីរយុត្តិធម៍ខេត្តជាំងស៊ូ បានថ្លែងអំណរគុណការទទួលស្វាគមន៍របស់រដ្ឋបាលខេត្តព្រះសីហនុជាពិសេសឯកឧត្តអភិបាលខេត្ត ខណៈពេលដែលគោលបំណងសំខាន់របស់គណៈប្រតិភូទាំងមូលមានគោលបំណងចង់សិក្សាស្វែងយល់ពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងខេត្តព្រះសីហនុ ។ លោកក៏បានបញ្ជាក់ផងដែរថាកាល ពីឆ្នាំ២០១៣ ប្រធានាធិបតីចិន ស៊ី ជិនពីង បានដាក់ចេញនូវគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ រយៈពេលជាង ៤ឆ្នាំមានប្រទេសជាង ១០០គាំទ្រនូវគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន ហើយកាលពីខែ ឧសភា ឆ្នាំ២០១៥ ប្រទេសចិនបានផ្សព្វផ្សាយគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលមានវត្តមាន របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមផងដែរ រួមទាំងមានក្រុមហ៊ុនវិនិយោគចិន បានធ្វើការវិនិយោគនៅតាមបណ្តាលប្រទេសនានា ដូច្នេះយើងត្រូវការយន្តការច្បាប់មកធ្វើការវិនិយោគនៅកម្ពុជា ។

ចាប់ពីឆ្នាំ២០០៧ មានរយៈ ពេល១០ឆ្នាំ ដែលក្រុមហ៊ុនចិន ហុងតូ បានសហការជាមួយក្រុមហ៊ុនខ្មែរ មានការរីកចម្រើន ដោយមានការកោតសរសើរពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសក្រុមហ៊ុនតំបន់សេដ្ឋ កិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារផលប្រយោជន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្រៅពីការពារផល ប្រយោជន៍អ្នក វិនិយោគ និងភ្ញៀវទេសចរ យើងមានវិធានការជាច្រើនទៀត។

(រូបភាព និងអត្តបទដោយ៖សម្បត្តិ សំណាង)

112 113 114 115 116