Home / ព័ត៌មានទូទៅ / ករណីសំណង់ខឿន​ រំលោភចំណីឆ្នេរ ម្ចាស់សំណង់បានទទួលនូវកំហុស និងសុំអភ័យទោស (វីដេអូ)

ករណីសំណង់ខឿន​ រំលោភចំណីឆ្នេរ ម្ចាស់សំណង់បានទទួលនូវកំហុស និងសុំអភ័យទោស (វីដេអូ)

ខេត្តព្រះសីហនុ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីការអនុវត្តច្បាប់របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០១៧កន្លងមក លើសំណង់ខឿន រំលោភចំណីឆ្នេរ របស់ លោកស្រី ហ៊ឹម ស្រីពៅ និងប្ដីឈ្មោះ វ៉ែន វណ្ណារិទ្ធ ដែលរារាំងមិនឱ្យក្រុមការងារចម្រុះខេត្ត អនុវត្ត និតិវិធីច្បាប់ ។

ក្រោយពីអញ្ជើញភាគីម្ចាស់សំណង់ មកដោះស្រាយ ពីករណីសាងសង់ខឿលើចំណីឆ្នេរ ដែលផ្ទុយនឹងសារាចរណែនាំលេខ០១ ស.រ.ណ.ន របស់រាជរដ្ឋាភិបាល ស្ដីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា និងការរារាំងការអនុវត្តច្បាប់របស់មន្ត្រីអាជ្ញាធររួចមក។

ក្នុងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នេះដែរសាម៊ីខ្លួនម្ចាស់សំណង់ឈ្មោះ ហ៊ឹម ស្រីពៅ បានទទួលយកនូវកំហុសឆ្គងរបស់ខ្លួនដែលបានសាងសងរំលោភចំណីឆ្នេរ និងការរារាំងការអនុវត្តច្បាប់របស់ក្រុមការងារចម្រុះខេត្ត និងយល់ព្រមរុះរើចេញនូវសំណង់រំលោភចំណីឆ្នេរ ដែលខ្លួនបានសាងសង់ និងសុំការអភ័យទោសនៅកំហុសរបស់ខ្លួនផងដែរ។

អាជ្ញាធរខេត្តព្រះសីហនុ សូមជ្រាបសាធារណៈជនជាថ្មីម្ដងទៀត សូមបញ្ឈប់ការសាងសង់រំលោភចំណីឆ្នេរ ចំណីសាធារណៈរបស់រដ្ឋ ករណីនៅតែបន្តសកម្មភាព ការរំលោភលើចំណីឆ្នេរ និងចំណីសាធារណៈរបស់រដ្ឋ រដ្ឋបាលខេត្តនឹងអនុវត្តនិតិវិធីច្បាប់ជាធរមាន។

12