Home / ព័ត៌មានទូទៅ / ពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០១៧ ប្រារព្ធនៅតំបន់ក្បាលឆាយ សង្កាត់លេខ១ លើផ្ទៃដីជាង១៦ហិកតា

ពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០១៧ ប្រារព្ធនៅតំបន់ក្បាលឆាយ សង្កាត់លេខ១ លើផ្ទៃដីជាង១៦ហិកតា

ខេត្តព្រះសីហនុ៖ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

នាឱកាសពិធីរុក្ខទិវានោះដែលឯកឧត្តម យន្ត មីន បានមាន ប្រសាសន៍ឱ្យដឹងថានាថ្ងៃនេះ យើងមានការដាំកូនឈើឡើងវិញចំនួនជាង១៦ហិកតា ក្នុងចំណោមផ្ទៃដីប្រមាណ៤០ហិកតា នៅតបន់ក្បាលឆាយនេះ ដែលថវិកា ទាំងនេះទទួលបានមកពី ការឧបត្ថម្ភពីសំណាក់ ឯកឧត្តមផ្ទាល់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត/ក្រុង រដ្ឋបាលព្រៃឈើ និងសប្បុរសជនរួមជាមួយមន្ទីរអង្គភាពរដ្ឋមួយចំនួនក្នុងខេត្តចំនួនជិត៦០លានរៀល។ ក្នុងនោះតម្លៃការចំណាយដាំដើមឈើឡើងវិញក្នុងផ្ទៃដី១ហិកតា ត្រូវចំណាយគិតជាប្រាក់ចំនួន៣លានរៀល ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម បានផ្តល់នូវបទសំភាសន៍មួយចំនួនដល់ក្រុមអ្នកសារព័ត៌មានអោយដឹងថា
មានចាត់វិធានការផ្លូវច្បាប់បន្តទៅលើអ្នកពាក់ពាក់ពន្ធ័រំលោភដីធ្លីរបស់រដ្ឋរួមជាមួយការកាប់ព្រៃឈើ ក្រោយសមត្ថកិច្ចចាប់ខ្លួនមនុស្ស២នាក់ដាក់ពន្ធនាគារកាលពីពេលថ្មីៗ ។

តប្រសាសន៍ឯកឧត្តម បានគត់សំគាល់អោយបានដឹងថា ជាធម្មតាការអភិរក្ស និងការអភិវឌ្ឍន៍វាតែងតែមានការប៉ះពាល់បន្តិច បន្តួច តែទោះយ៉ាងណាក្តីស្នើសុំឱ្យប្រជាពលរដ្ឋមានការគិត គូរ កុំជឿនូវពាក្យញុះញុងពីសំណាក់ជនខិលខូច មួយចំនួន។

(រួបភាព អត្តបទដោយ ៖សំណាង សម្បត្តិ)

e1 e2 e3 e4 e5 e6 e7 e8 e9 e10 e11 e12 e13 e14