Home / ព័ត៌មានទូទៅ / កិច្ចប្រជុំក្រុមការងារបច្ចេកទេសគ្រប់គ្រងជលផលសមុទ្រ នៅប្រជុំកោះរ៉ុងនិង កោះរ៉ុងសន្លឹមខេត្តព្រហ

កិច្ចប្រជុំក្រុមការងារបច្ចេកទេសគ្រប់គ្រងជលផលសមុទ្រ នៅប្រជុំកោះរ៉ុងនិង កោះរ៉ុងសន្លឹមខេត្តព្រហ

ខេត្តព្រះសីហនុ៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ សាលាខេត្តព្រះសីហនុបានរៀបចំនូវកិច្ចប្រជុំក្រុមការងារ បច្ចេកទេសគ្រ់បគ្រងជលផលសមុទ្រនៅប្រជុំកោះរ៉ុងនិង កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ លើកទី១៤ ក្រោមអធិបតីភាព លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល និងជាប្រធានក្រុមការងារបច្ចេកទេស លោក ប្រាក់ វិសាល នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានក្រុមការងារ លោក ណុប បញ្ញា ស្នងការរងខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំនេះលោក អ៊ុក វិបុល និង លោក ប្រាក់ វិសាល ក៏បានលើកឡើងនូវបច្ចុប្បន្នភាពលើសកម្មភាព យន្តការនិរន្តភាពថវិកា រួមជាមួយពិភាក្សា និងត្រួតពិនិត្យ ជាមួយ សមាជិកក្នុងអង្គប្រជុំទៅលើផែនការសកម្មភាពបង្កើតសួនផ្កាថ្ម សិប្បនិម្មិត ប្រអប់ថ្ម និងពោងបណ្តែតសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះរ៉ុងនិង កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ រួមជាមួយបញ្ហាផ្សេងៗទៀតផងដែរ៕

(រូបភាព និងអត្តបទដោយ សម្បត្តិ សំណាង)

r1 r2 r3 r4 r5