Home / រដ្ឋបាលខេត្ត / កិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី២ ឆ្នាំ២០១៧

កិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី២ ឆ្នាំ២០១៧

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០១៧ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣៨  របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី២ នៅអគារក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំដឹកនាំដោយឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត អង្គប្រជុំអនុឡោមទៅតាមរបៀបវារៈដូចជា៖

– ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី២
– ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណតិ្តទី២ របស់ក្រុមប្រឹក្សាខេត្ត
– ពិនិត្យ និងអនុម័តរបាយកាណ៍ប្រចាំខែមិថុនារបស់រដ្ឋបាលខេត្ត
– ពិនិត្យ និងអនុម័តលើសេចក្ដីព្រមព្រាងសេចក្ដីសម្រេចស្ដីពីការកែរសម្រួលប្រការ១ នៃសេចក្ដីសម្រេចលេខ ១០៤ សសរ/១៥ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៥ ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិកាលទ្ធកម្ម(គ.ល)របស់រដ្ឋបាលខេត្តព្រះសីហនុ
– ស្ដាប់របាយការណ៍របស់គណៈកម្មាធិកានានារបស់ក្រុមប្រឹក្សាខេត្ត។

(អត្ថបទ និងរូបភាពដោយ៖ សមុ្បត្តិ និង សំណាង)

c1 c2 c3 c4 c5 c6