Home / ព័ត៌មានទូទៅ / ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង អធិបតីភាពដោយ ឯកឧត្តម យន្ត មីន  អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម សូ ជុងហូរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុបានក្នុងព្រមទាំងការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោក លោកស្រី ជាអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាអភិបាល អភិបាលរងស្រុក ក្រុងព្រះសីហនុ អស់លោក លោកស្រី ជាប្រធាន អនុប្រធានមកពីមន្ទីរ អង្គភាពចំណុះសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទបានមកចូលរួមយ៉ាងច្រើនកុះករ។

នាឱកាសនោះដែរតាមសេចក្តីប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទលេខ១៤២/១៧ ក.អ.ជ ប្រ.កចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ដែលបានសម្រេច តែងតាំងលោក ប្រាក់ សុវណ្ណ មន្ត្រីក្របខណ្ឌ ក.៣.៤ ពីអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទសព្វថ្ងៃ ទៅជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ជំនួស លោក នេន មាល័យ អតីតជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដែលត្រូវចូលនិវត្តន៍ រួមទាំងដីកាស្តីពីការតែងតាំងមន្ត្រីរាជការរដ្ឋបាលសាលាខេត្តព្រះសីហនុលេខ០៨៥/១៧ ដ.ក សម្រេចតែងតាំងលោក ហ៊ូ ច័ន្ទភិរុណ អត្តលេខ១៨០១៨០០០៣៥ ឋានន្តរស័ក្តអនុមន្ត្រីថ្នាក់លេខ២នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលជាអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវតែងតាំងជាប្រធានអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានផ្តាំផ្ញើនិងមានសំនូមពរមួយចំនួនទៅដល់មន្រ្តីដែលទើបនឹងទទួលដំណែងថ្មី អោយបន្តនូវការរក្សាប្រពៃណីសាមគ្គីឯកភាពផ្ទៃក្នុង និងមានការសហការជិតស្និទ្ធជាមួយមន្ត្រីក្រោមឱវាទ ឈរលើគោលការណ៏ច្បាប់ បន្តើនស្មារតីទទួលខុសត្រូវ អនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត និងក្រសួង ពង្រីកទំនាក់ទំនងជាមួយបណ្តាលអង្គភាពនានាក្នុងខេត្ត។

(រូបភាព អត្តបទដោយ៖ សម្បត្តិ)

1 2 3 4 5 6 7 8