Home / ព័ត៌មានទូទៅ / លោកស្រី ហៀក ហ៊ីមល្លី អភិបាលរងខេត្ត អញ្ជើញទស្សនៈកិច្ចជាផ្លូវការនៅទីក្រុងហ្វ៊ូស៊ី ប្រទេសចិន

លោកស្រី ហៀក ហ៊ីមល្លី អភិបាលរងខេត្ត អញ្ជើញទស្សនៈកិច្ចជាផ្លូវការនៅទីក្រុងហ្វ៊ូស៊ី ប្រទេសចិន

ទីក្រុងហ៊្វូស៊ី៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ លោកស្រី ហៀក ហ៊ីមល្លី អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម និងសំណេះសំណាលអំពីការងារជាមួយលោកអភិបាលក្រុងហ្វូស៊ី និងថ្នាក់ដឹកនាំមកពីស្ថាប័ននានាក្នុងក្រុងហ្វូស៊ី នៅក្នុងសណ្ឋាគារ NIKKO WUXI ។

នៅក្នុងជំនួបនេះ លោកស្រី អភិបាល រងខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលរដ្ឋបាលក្រុងហ្វូស៊ីទីក្រុងបងប្អូនដែលបានអញ្ជើញប្រតិភូខេត្តព្រះសីហនុមកទស្សនៈកិច្ចជាផ្លូវការ និងចូលរួមពិធីសម្ភោធបើកជើងហោះហើរត្រង់ពីទីក្រុងហ្វូស៊ី មកអាកាសយាន្តដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ។

ក្នុងនោះដែរក្រុមហ៊ុនតំបន់ឧស្សាហកម្ម ហូដូបានអញ្ជើញប្រតិភូខេត្តទៅទស្សនកិច្ចតំបន់ឧស្សហកម្ម ហូដូ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧។

12 13 14 15 16