Home / ព័ត៌មានទូទៅ / លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រជុំប្រកាសកំណត់តំបន់វិនិច្ឆ័យ…

លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រជុំប្រកាសកំណត់តំបន់វិនិច្ឆ័យ…

ខេត្តព្រះសីហនុ៖ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រជុំប្រកាស កំណត់តំបន់វិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិ ១ (តំបន់ពយកំពេញ និងតំបន់ជុំវិញតំបន់ព្រែកទប់) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ស្ថិតនៅក្នុងឱកាសនោះលោក នួន ប៉ុក ប្រធានមន្ទីរដែនដីនគរូប នីយកម្ម សំណង់ និងសុរិយោដី និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តព្រះសីហនុ បានអានរបាយការណ៍សង្ខេប រួមទាំងបានបញ្ជក់ថាការចុះបញ្ជីដីធ្លីតាមនិតិវិធីការចុះបញ្ជីដីធ្លីតាមលក្ខណៈជាប្រព័ន្ធ បានអនុឡោមតាមអនុក្រឹត្យលេខ៤៦ អនក្រ/ បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនិតិវិធីនៃការកសាងប្លង់សុរិយាដី និងសៀវភៅគោលបញ្ជី និងសារាចរណ៏ណែនាំលេខ០០១ ដនស/សដ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០២ ស្តីពីនិតិវិធីនៃចុះបញ្ជីដីធ្លីតាមលក្ខណៈជាប្រព័ន្ធ ដែលបានយកមកអនុវត្តនាឱកាសនេះ ថ្លែងក្នុងឱកាសនេះដែលលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានអាននូវសន្ទរកថាប្រកាសបើកតំបន់វិនិច្ឆ័យ និងមតិសំណេះសំណាលរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកស្រ៊ុន ស្រ៊ន់ អភិបាលរខេត្តក៏បានបញ្ចក់ផងដែរថាការធ្វើប័ណ្ណដីជាប្រព័ន្ធនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជាឱកាសអោយយើងបានរៀបចំភូមិ សង្កាត់យើងច្បាស់លាស់ យើងនិងចេញប័ណ្ណកម្មសិទ្ឋជូនម្ចាសដី និងសៀវភៅគោលបញ្ជីច្បាស់លាស់ព្រមគ្នាន ទាំងតូច ទាំងធំ បន្ថែមបីលើនេះដែលលោកក៏បានកោតសរសើរចំពោះការខិតខំកន្លងមករបស់មន្រ្តីគ្រប់រំដាប់ថ្នាក់ ការិយាល័យគ្រប់គ្រងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីនៃមន្ទីរ ដ.ន.ស.ស ដែលដូចមាននៅក្នុងរបស់បារណ៍របស់លោកនួន ប៉ុក ដែលបានថ្លែង។

(អត្ថបទ និងរូបភាពដោយ៖ ក្រុមគេហទំព័រខេត្តព្រះសីហនុ)

11 22 33 44 55 66 77