Home / ព័ត៌មានសន្តិសុខសង្គម / បង្ក្រាបករណី ជួញដូរ និប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅផ្ទះជួល ភូមិ០៣ សង្កាត់០១

បង្ក្រាបករណី ជួញដូរ និប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅផ្ទះជួល ភូមិ០៣ សង្កាត់០១

សង្កាត់១៖ វេលាម៉ោង១០និង៤០នាទី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបង្ក្រាបករណី ជួញដូរ និប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនមួយករណី ដែលប្រព្រឹត្ត នៅផ្ទះជួល ស្ថិតក្នុងក្រុមទី០៥ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ។
+ឃាត់ខ្លួនជនសង្ស័យ: ចំនួន០២នាក់ និងវត្ថុតាងរួមមាន៖
១/ ឈ្មោះ ទៀង ស្រីពីន ភេទស្រី ឆ្នាំកំណើត១៩៨៧ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-មុខរបរ មេផ្ទះ
-កំរិតវប្បធម៌ ថ្នាក់ទី៣
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
២/ ឈ្មោះ បូ សុខេង ភេទស្រី ឆ្នាំកំណើត១៩៨២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
-ទីលំនៅបច្ចុប្បន្នៈ ក្រុម០៥ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-មុខរបរ មេផ្ទះ
-កំរិតវប្បធម៌ ថ្នាក់ទី៧
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
+ចាប់យកបានវត្ថុតាងរួមមានៈ
១- ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០៦ កញ្ចប់ ស្មើនឹង ០,៥១ ក្រាម (ទម្ងន់សុទ្ធ)
២- ដបជក់ចំនួន ០១
៣- ដែកកេះ ចំនួន ១
៤- ប្រាក់រៀលចំនួន ១០០០០០រៀល (ដប់ម៉ឺន)
៥- ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
៦- ម៉ូតូ លែត ពណ៌ត្រួយចេក ស្លាកលេខ 1BY-1651
-ជនសង្ស័យទាំង០២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តព្រះសីហនុ ។

drug