Home / ព័ត៌មានសន្តិសុខសង្គម / បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុម៤១ ភូមិ១ សង្កាត់៤

បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុម៤១ ភូមិ១ សង្កាត់៤

សង្កាត់៤៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២២.៣០នាទី ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីដែល បានប្រព្រឹត្តនៅចំណុចក្រុម៤១ ភូមិ១ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមនឹងវត្ថុតាងរួមមាន ៖
១ឈ្មោះ គង់ ណាង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត
ទីលំនៅបច្ចុប្បន្នៈភូមិ-ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរលក់ៈ រត់ម៉ូតូឌុប
កម្រិតវប្បធម៌ៈ ថ្នាក់ទី ៦ (ថ្មី)
អត្តសញ្ញាណបណ្ណៈ ១៣០១៥៥៤៣៧
វត្ថុតាងដកហូតរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីន (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៩.៥ ក្រាម(ទម្ងន់សុទ្ធ)
-ម៉ូតូ ០១ គ្រឿង
-ដបសំរាប់ជក់ថ្នាំញៀន
ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពង់កសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

drug