Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅភូមិ៣ សង្កាត់៣

កម្លាំងជំនាញបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅភូមិ៣ សង្កាត់៣

សង្កាត់៣៖ វេលាម៉ោង១១និង២០នាទី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន  មួយករណី ដែលប្រព្រឹត្ត នៅចំណុច ក្រុមទី០៨ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ និង វត្ថុតាងរួមមាន៖
១/ ឈ្មោះ សី ប៊ុនណាល់ ហៅ ដេត ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ភូមិ០១ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-មុខរបរជាងផ្សាដែក
-កំរិតវប្បធម៌ ថ្នាក់ទី៧
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈ ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
២/ ឈ្មោះ ចាន់ សុខណៃ ភេទស្រី ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-មុខរបរបំរើការខារ៉ាអូខេ សំណាងមានលាភ
-កំរិតវប្បធម៌ ថ្នាក់ទី៧
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈ ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យករួមមានៈ
១/ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០៩ កញ្ចប់ ស្មើនឹង ០,៤៨ ក្រាម (ទម្ងន់សុទ្ធ)
២/ ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
៣/ ដបជក់ ចំនួន ០១
៤/ ប្រាក់រៀល ចំនួន ៤០.០០០រៀល
-ជនសង្ស័យទាំង០២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តព្រះសីហនុ។

drug