Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត បានថ្លែងប្រាប់អ្នកសារព័ត៌មានខេត្តព្រះសីហនុ អំពីការកាត់ឆ្វៀលដីស្បែកខ្លា…

ឯកឧត្តមអភិបាលខេត្ត បានថ្លែងប្រាប់អ្នកសារព័ត៌មានខេត្តព្រះសីហនុ អំពីការកាត់ឆ្វៀលដីស្បែកខ្លា…

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់អ្នកសារព័ត៌មានប្រចាំខេត្តព្រះសីហនុថា មកដល់ពេលនេះរដ្ឋបាលខេត្ត បានធ្វើការកាត់ឆ្វៀល

ដីស្បែកខ្លា តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ១១៦ ចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋតំបន់ក្បាលឆាយ។

បន្ទាប់ពីមានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោមករដ្ឋបាលខេត្តព្រះសីហនុបានបង្កើតគណៈកម្មការចម្រុះមានមន្ទីរជំនាញពាក់ព័ន្ធចូលរួមចុះស្រង់ទិន្នន័យប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ក្បាល ឆាយ ដែលជាប្រភពទឹកស្អាតសម្រាប់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងមួយផ្នែកក្នុងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុប្រើប្រាស់ប្រចាំថ្ងៃ។

ឯកឧត្តមបានបន្តទៀតថា ការកាត់ឆ្វៀលដីចេញពីអនុក្រឹត្យលេខ១១៦ តំបន់ក្បាលឆាយនេះ ក្នុងគោលបំណងចែកដីជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតដីរស់នៅពិតប្រាកដ មានជាងមួយពាន់គ្រួសារ និងដើម្បីការពារប្រភពទឹកស្អាត សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងក្រុង-ខេត្តព្រះសីហនុ។

ការបែងចែកដីសង្គមកិច្ចជូនប្រជាពលរដ្ឋ គីមានពីរ ទី១.ប្រជាពលរដ្ឋដែលរស់នៅយូរឆ្នាំអាចស្នើសុំកាន់កាប់ដីពីរដ្ឋបាលភូមិ ឃុំ រហូតដល់ថ្នាក់ខេត្ត
ទី២.ប្រជាពលរដ្ឋចាប់ដីរស់នៅតំបន់ក្បាលឆាយ ដោយខុសច្បាប់ រដ្ឋបាលខេត្តបានធ្វើការបែងចែកដីសង្គមកិច្ចជូន ដើម្បីឱ្យប្រជាពលរដ្ឋមានដីពិតប្រាកដរស់នៅដោយស្របច្បាប់ ហើយរហូតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចាប់ឆ្នោតបែងចែកដីឡូជូនប្រជាពលរដ្ឋតំបន់ក្បាល ឆាយបានចំនួន ៤លើក រួចមកហើយ បានចំនួន ៧១៤ គ្រួសារ ស្មើនិង ៧១៤ឡូ ហើយការបែងចែកដីសម្បទានសង្គមកិច្ចតំបន់ក្បាលឆាយ តាមគោការណ៏អាចនឹងបញ្ចប់នៅខែ៨ ឆ្នាំ ២០១៧ខាងមុខនេះ ។

ឯកឧត្តមបានមានប្រសាសន៌បន្ថែមទៀតថានៅពេលខាងមុខ រដ្ឋបាលខេត្តនិងធ្វើការបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋចំនួនជាង ២០០គ្រួសារបន្ថែមទៀត ម្យ៉ាងទៀតដីសម្បទានសង្គមកិច្ចនេះ បើប្រជាពលរដ្ឋរស់នៅកាន់កាប់បានរយៈពេល ៥ឆ្នាំ រដ្ឋបាលខេត្តនិងចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ អាចយកទៅចែកបន្តឱ្យទៅកូន ចៅបានថែមទៀតផង ។

ស្របពេលនេះដែលឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការដែលជាប់ពាក់ពន្ធ័នឹងការកាន់កាប់ ចាប់ដីដោយខុសច្បាប់ ត្រូវដកខ្លួនចេញ ព្រោះតំបន់នេះ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តត្រូវការពារដោយអនុវត្តនូវអនុក្រឹត្យលេខ១១៦ ព្រោះតំបន់ទឹកសាបក្បាលឆាយ គឺជាអាយុជីវិតរបស់ខេត្តព្រះសីហនុយើង កាលពីរដូវរាំងស្ងួតឆ្នាំ២០១៥ ប្រភពទឹកក្បាលឆាយដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់ប្រជាពលរដ្ឋក្រុងព្រះសីហនុ ហើយមួយផ្នែកទៀតស្រុកព្រៃនប់ បើយើងគ្មានប្រភពទឹកក្បាលឆាយទេនោះ ២០១៥ ប្រជាពលរដ្ឋប្រឈមនឹងខ្វះទឹកស្អាតប្រើប្រាស់ ។ ដូច្នេះដើម្បីការពារទឹកក្បាល ឆាយបាន យើងត្រូវការពារដី និងអភិរក្សព្រៃឈើ ហើយយើងក៏ត្រូវចូលរួមថែរក្សាការពារតំបន់ទឹកសាបក្បាលឆាយ តាមអនុក្រឹត្យលេខ១១៦ ។ ដើម្បីធានានិរន្តរភាពប្រភពទឹកស្អាត បំរើឱ្យវិស័យទេសចរណ៍ក្នុងក្រុង.ខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រប្រមាណជា១០០ និងមានកម្មករប្រមាណជាង ១៦.០០០ នាក់ ។

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានតែមួយគត់នៅក្នុងប្រទេសកម្ពុជា និងក៏ជាគោលដៅទេសចរណ៍តំបន់ឆ្នេរ ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការយុទ្ធ សាស្ត្រកំណត់ទេសចរណ៍ជាតិ គឺជាប៉ូលមួយយ៉ាងសំខាន់ក្នុងចំណោមប៉ូលអាទិភាពទាំងបួនរួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប តំបន់ជុំវិញបឹងទន្លេសាប និងខេត្តភូមិភាគតឦសាន ដែលបានប្រសិទ្ធនាមថា ជាតារារះនាទិសនារតី នៃតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា ។

នៅពេលខាងមុខរដ្ឋបាលខេត្តនឹងធ្វើការដាំដុះព្រៃឈើឡើងវិញលើផ្ទៃដី ៥៥ហិកតា នៅតំបន់ក្បាលឆាយ ក្នុងមួយឆ្នាំយើងដាំឱ្យបាន ២០ហិកតា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងសប្បុ រសជនចូលរួមសហការដាំដុះព្រៃឈើឡើងវិញ ដើម្បីផល ប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕TR

(ក្រុមគេហទំព័រខេត្ត)

1 2 3 4