Home / ព័ត៌មានសន្តិសុខសង្គម / បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ

បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ

សង្កាត់៤៖ វេលាម៉ោង២០:២០នាទី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ដែលប្រព្រឹត្ត នៅចំណុច ក្រុមទី១៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ និង វត្ថុតាងរួមមាន៖
១/ ឈ្មោះ ឯម ពិសិដ្ឋ ភេទប្រុស ឆ្នាំកំណើត១៩៨០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ស្រុកស្វាយប៉ា ខេត្តបាត់ដំបង ។
-ទីលំនៅបច្ចុប្បន្នៈ ក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
– មុខរបរកម្មករ
-កំរិតវប្បធម៌ ថ្នាក់ទី៥
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យករួមមានៈ
១/ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ស្មើនឹង ០,០៦ ក្រាម (ទម្ងន់សុទ្ធ)
-ជនសង្ស័យទាំង០១នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តព្រះសីហនុ ។drug4