Home / ព័ត៌មានសន្តិសុខសង្គម / សមត្ថកិច្ចបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅភូមិ៣ សង្កាត់១

សមត្ថកិច្ចបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅភូមិ៣ សង្កាត់១

សង្កាត់១៖ កាលពី១២ ខែមិថុនា ឆ្នាំ២០១៧វេលាម៉ោង ១១.៣០ នាទីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការនគរបាលក្រុងបានចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យ រួម នឹងវត្ថុតាងមានដូចខាងក្រោម៖
១-ឈ្មោះ ហេង ម៉ៅ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើត៖ ភូមិសួង ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម
-ទីលំនៅបច្ចុប្បន្ន៖ ក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌៖ គ្មាន
-មុខរបរ៖ មិនពិតប្រាកដ
-អត្តសញ្ញណបណ្ណ័៖ គ្មាន
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន(ICE)៖ ចំនួន ១៣ កញ្ចប់តូចទម្ងន់ ៣.៤៣ ក្រាម(ទម្ងន់សុទ្ធ)
បច្ចុប្បន្នក្រុមការងារកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។

drug3