Home / ព័ត៌មានសន្តិសុខសង្គម / កំលាំងការិយាល័យបទល្មើសគ្រឿងញៀន បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន…

កំលាំងការិយាល័យបទល្មើសគ្រឿងញៀន បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន…

ខេត្តព្រះសីហនុ៖ វេលាម៉ោង១៣:២០នាទី កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណី  ដែលប្រព្រឹត្ត នៅចំណុច ក្រុមទី១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ និងវត្ថុតាងរួមមាន៖
១/ ឈ្មោះ ខន ស្រីនួន ភេទស្រី ឆ្នាំកំណើត១៩៧៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ខណ្ឌ៧មករា ក្រុងភ្នំពេញ ។
-ទីលំនៅបច្ចុប្បន្នៈ ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
– មុខរបរមិនពិតប្រាកដ
-កំរិតវប្បធម៌ ថ្នាក់ទី៥
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
២/ ឈ្មោះ សោម តាប់ ហៅ អាខ្មៅ ភេទប្រុស ឆ្នាំកំណើត១៩៩០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ឃុំបាក់ខ្លង ខេត្តកោះកុង ។
-ទីលំនៅបច្ចុប្បន្នៈ ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
– មុខរបរកម្មករសំណង់
-កំរិតវប្បធម៌ ថ្នាក់ទី៥
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យករួមមានៈ
១/ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០២ កញ្ចប់ ស្មើនឹង ០,០៥ ក្រាម (ទម្ងន់សុទ្ធ)
២/ ដបជក់ ចំនួន ០២ ។
៣/ ទូរស័ព្ទដៃ ០២ គ្រឿង
៤/ ប្រាក់រៀល ចំនួន ៨០.០០០ រៀល
៥/ កាំបិតចុងស្រួច ចំនួន ០១
-ជនសង្ស័យទាំង០២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តព្រះសីហនុ ។

drug-cover