Home / ព័ត៌មានសន្តិសុខសង្គម / កំលាំងការិយាល័យបទល្មើសជួញដូរ គ្រឿងញៀន ចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន…

កំលាំងការិយាល័យបទល្មើសជួញដូរ គ្រឿងញៀន ចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន…

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងង១៤:៣០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ កំលាំងការិយាល័យបទល្មើសជួញដូរ
គ្រឿងញៀន ចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ ចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន លេខ៥១តព/១៧ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ចេញដោយលោក សុខ សឿន ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តព្រះសីហនុ ។

+ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់៖
-ឈ្មោះ មាស លីហ៊ាង ហៅសីហា ភេទប្រុស កើតឆ្នាំ១៩៩៤ មានស្រុកកំណើត ភូមិបាក់ខ្លង ស្រុក
ដងទង់ ខេត្តកោះកុង បច្ចុប្បន្នរស់នៅភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ចាប់ខ្លួន
នៅចំនុចភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៧
នៅចំណុចភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

1