Home / ព័ត៌មានទូទៅ / សាលាខេត្តព្រះសីហនុ បានប្រជុំពិភាក្សា ស្ដីពីការពិនិត្យកំណត់កាត់ដីចំណីផ្លូវ ព្រែក អូរ លើប្លង់សុរិយោដី…

សាលាខេត្តព្រះសីហនុ បានប្រជុំពិភាក្សា ស្ដីពីការពិនិត្យកំណត់កាត់ដីចំណីផ្លូវ ព្រែក អូរ លើប្លង់សុរិយោដី…

ខេត្តព្រះសីហនុ៖ ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៧ សាលាខេត្តព្រះសីហនុ បានប្រជុំពិភាក្សា ស្ដីពីការពិនិត្យកំណត់កាត់ដីចំណីផ្លូវ ព្រែក អូរ និងចំណីផ្សេងៗ លើប្លង់សុរិយោដីនៅភូមិ ៣ (តំបន់ខាងកើតស្ថានីយរថភ្លើង) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោមអធិបតីភាពលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងបានការអញ្ជើញចូលរួមពីមន្រ្ដីមកពីអង្គភាពនានាដែលជាប់ពាក់ព័ន្ធផងដែរ។ លោក នួន ប៉ុក ក៏បានធ្វើបទបង្ហាញស្ដីពីទីតាំងកាត់ដីចំណីផ្លូវ ព្រែក អូរ និងចំណីផ្សេងៗលើប្លង់សុរិយោដីនៅភូមិ ៣ (តំបន់ខាងកើតស្ថានីយ៍រថភ្លើង) សង្កាត់លេខ ៣ខេត្តព្រះសីហនុ។ បន្ទាប់ពីលោក នួន ប៉ុកបានធ្វើបទបង្ហាញរួចមកតំណាងប្រជាពលរដ្ឋមួយរូបក៏បានសំនូមទៅអង្គប្រជុំទាំងមូលអោយមានផ្លូវឡាន ម៉ូតូចេញចូលបាន និងជួយសម្របសម្រួលនៅទីនោះ។ TR

(អត្ថបទ និងរូបភាពដោយ៖ ក្រុមគេហទំព័រខេត្តព្រះសីហនុ)

l1 l2 l3 l4 l5 l6 l7 l8 l9 l10