Home / រដ្ឋបាលខេត្ត / ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ខ្លួនលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២

ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ខ្លួនលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២

ខេត្តព្រះសីហនុ៖ ថ្ងៃទី៧ ខែ ឧសភាឆ្នាំ ២០១៧ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ខ្លួនលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ក្រោមអធិបតីភាពលោក សូ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម  ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំងបានការអញ្ជើញចូលរួមដោយលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយនិងមន្រ្ដីដែលជាប់ពាក់ព័ន្ធផងដែរ។ ក្នុងអង្គប្រជុំទាំងមូលក៏បានអនុម័តទៅតាមរបៀបវារៈដូចជា៖
ការពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី២
– ការពិនិត្យ និងអនុម័តកំនត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
– ការពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៧ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត(គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧)
– ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៨ -២០២០) របស់រដ្ឋបាលខេត្ត
– ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
– បញ្ហាផ្សេងៗ។ TR

(អត្ថបទ និងរូបភាពដោយក្រុម គេហទំព័រ)

concil concil1 concil2 concil3 concil4 concil5 concil6 concil7 concil8 concil9