Home / ព័ត៌មានសន្តិសុខសង្គម / កំលាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលក្រុង បង្ក្រាបករណី…

កំលាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលក្រុង បង្ក្រាបករណី…

សង្កាត់៣៖ កាលពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២៣ និង ៣០ នាទី កំលាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី គ្រឿងញៀន មួយកន្លែងស្ថិតនៅចំណុចក្រុម៣  ភូមិ៧ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ រួមនឹងវត្ថុតាងដូចខាងក្រោម៖

១-ឈ្មោះ ប៉ាង រ៉ន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើត៖ ភូមិកោះប្រាក់ ឃុំកោះសូទិន ស្រុកកំពង់សៀម ខេត្តកំពង់ចាម
-ទីលំនៅបច្ចុប្បន្ន៖ ក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌៖ ថ្នាក់ទី ២ (ថ្មី)
-មុខរបរ៖ អ្នកនេសាទ
-អត្តសញ្ញណបណ្ណ័៖ គ្មាន
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន(ICE)៖ ចំនួន ០៥ កញ្ចប់ទម្ងន់ ០.១៣ ក្រាម(ទម្ងន់សុទ្ធ)
-ទូរសព្ឌ៖ ចំនួន ០១ គ្រឿង
-បំពង់សំរាប់ជក់ ៖ចំនួន ០១
២-ឈ្មោះ សឿន បូរិន ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើត់ៈ ភូមិតាងើត ឃុំត្រពាំងសិលា ស្រុកបន្ទាយមាស ខេត្តកំពត
-ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ ជាងសំណង់
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៣
-អត្តសញ្ញាណបណ្ណ័ៈ គ្មាន
វត្ថុតាងដកហូតមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន(ICE) ចំនួន ០១ កញ្ចប់តូច ទម្ងន់ ០.០៣ ក្រាម
-ទូរសព្ឌ ០១ គ្រឿង
-ម៉ូតូ ០១ គ្រឿង

ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

1