Home / ព័ត៌មានសន្តិសុខសង្គម / កំលាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយអធិការនគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណី…

កំលាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយអធិការនគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណី…

សង្កាត់៣ៈ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១៩:០០នាទី កំលាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយអធិការនគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូរសារធាតុញៀន ស្ថិតនៅចំណុច ក្រុម២៤  ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យបាន ០១ នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

ឈ្មោះ អ៊ុន វុទ្ធី ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ សង្កាត់២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ក្រុម១១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ ធ្វើសំណង់
កម្រិតវប្បធម៌ៈ ថ្នាក់ទី ៩ (ថ្មី)
អត្តសញ្ញាណបណ្ណៈ គ្មាន
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន(ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៨៥ ក្រាម ។
-ទូរស័ព្ទ: ០១ គ្រឿង
ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

1 2