Home / រដ្ឋបាលខេត្ត / រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្ត រៀបចំពិធីបរិច្ចាគឈាម….

រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្ត រៀបចំពិធីបរិច្ចាគឈាម….

សាលាខេត្តព្រះសីហនុ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមណ្ឌលផ្តល់ឈាម មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានរៀបចំនូវពិធីបរិច្ចាគឈាម របស់មន្ត្រីរាជការ នៃសាលាខេត្តព្រះសីហនុ ផ្តល់ជូនមណ្ឌលផ្តល់ឈាម  នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្នុងឱកាសនេះឯកឧត្តម យន្ត មីន មានប្រសាសន៍ថ្លែងអំណរគុណដល់មន្ត្រីរាជការ នៃសាលាខេត្តព្រះសីហនុទាំងអស់ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពលើគ្រប់គំរោងអភិវឌ្ឍន៍របស់ខេត្ត និងចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ទាំងផ្នែកស្មារតី និងសំភារះ ព្រមទាំងពេលនេះចូលរួមបរិចាគឈាម ដើម្បីជួយដល់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់សម្រាប់សង្គ្រោះជីវិតថែមទៀត។ ឯកឧត្តមក៏សំណូមឱ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តសាមគ្គីភាព ភាតរភាព រវាងគ្នានិងគ្នាជានិច្ចនិរន្តដើម្បីភាពរីកចម្រើនក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រទេសជាតិទាំងមូល។ TR

(ក្រុមគេហៈទំព័រខេត្តព្រះសីហនុ)

10 11 22 33 44 55 66 77 88 99