Home / ព័ត៌មានសន្តិសុខសង្គម / កំលាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយអធិការនគរបាលក្រុង បានបង្រ្កាបករណីជួញដូរ…

កំលាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយអធិការនគរបាលក្រុង បានបង្រ្កាបករណីជួញដូរ…

សង្កាត់១៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៩.១០នាទី កំលាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយអធិការនគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ក្រុម១៧ ភូមិ៧ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យបាន ០១ នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១ ឈ្មោះ ម៉ាត់ ហ៊ុប ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិ-ឃុំព្រែកត្នោត ស្រុកត្រពាំងរពៅ ខេត្តកំពត
ទីលំនៅបច្ចុប្បន្នៈ ស្នាក់នៅផ្ទះជួល ក្រុម៨ ភូមិ៤ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ កម្មករទូកនេសាទ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ១(ថ្មី)
អត្តសញ្ញាណបណ្ណៈ គ្មាន
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន(ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១.៨៧ ក្រាម (ទម្ងន់សុទ្ធ)
-ទូរសព្ឌ ០១ គ្រឿង
ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពង់កសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

dr