Home / ព័ត៌មានសន្តិសុខសង្គម / កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត បានបង្ក្រាប…

កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត បានបង្ក្រាប…

សង្កាត់៤៖ វេលាម៉ោង១៨:០០នាទី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយច្បាប់នូវសារធាតុញៀន មួយករណី ដែលប្រព្រឹត្ត នៅចំណុចក្រុម១៧ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ និងវត្ថុតាងរួមមាន៖
១/ ឈ្មោះ ហ្វៀង ធីឡឹង ភេទប្រុស ឆ្នាំកំណើត១៩៨៥ ជនជាតិវៀតណាម សញ្ជាតិវៀតណាម
-ទីកន្លែងកំណើតៈ ប្រទេសវៀតណាម ។
-ទីលំនៅបច្ចុប្បន្នៈ ក្រុម១៧ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
– មុខរបរជាងសំណង់
-កំរិតវប្បធម៌ គ្មាន
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
២/ ឈ្មោះ លី ហ្វាងតឹង ភេទប្រុស ឆ្នាំកំណើត១៩៧២ ជនជាតិវៀតណាម សញ្ជាតិវៀតណាម
-ទីកន្លែងកំណើតៈ ភូមិតីណឹង ឃុំចុងតឹង ស្រុកចូវថឹង ខេត្តតៃនិញ (ប្រទេសវៀតណាម) ។
-ទីលំនៅបច្ចុប្បន្នៈ អូរ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
– មុខរបរជាងសំណង់
-កំរិតវប្បធម៌ ថ្នាក់ទី១២
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យករួមមានៈ
១/ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០២ កញ្ចប់ ស្មើនឹង ០,២២ ក្រាម (ទម្ងន់សុទ្ធ)
២/ ទូរស័ព្ទដៃចំនួន ០២ គ្រឿង
៣/ ម៉ូតូ ចំនួន ០១ គ្រឿង
-ជនសង្ស័យទាំង០២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តព្រះសីហនុ។

s2 s3