Home / ព័ត៌មានទូទៅ / ផ្លូវកោះខ្យងភូមិខ្ញុំ ឥលូវកែប្រែផ្លាស់ប្តូរ និងផ្តល់នូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ….

ផ្លូវកោះខ្យងភូមិខ្ញុំ ឥលូវកែប្រែផ្លាស់ប្តូរ និងផ្តល់នូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ….

ស្រុកព្រៃនប់៖ កោះខ្យងភូមិខ្ញុំ កោះខ្យង ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្លូវកោះខ្យង ដែលពីមុនជាផ្លូវដីក្រហម ដែលបងប្អូន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរមានការលំបាកយ៉ាងខ្លាំង ក្នុងរដូវវស្សា ទៅសាលា និងក្នុងការ ដឹកនាំផលិតផល  កសិផល និងផលនេសាទ ទៅទីផ្សារដែលត្រូវចំណាយពេលយូរ និងមានជង្ហុកធំ តែពេលនេះបងប្អូនប្រជាពលរដ្ឋពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំង ដែលបានទទួលនូវសម្ធទិផលថ្មី នូវផ្លូវបេតុងដែលមានប្រវែង៧ ៣០០ម៉ែត្រ កម្រាស់២តឹក។

នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងតាមរយៈឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ងាយស្រួល ក្នុងការដឹកផលិតផល របស់បងប្អូនមកទីផ្សារ និងបានចូលរួមលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមួយចំណែកធំ ។ សម្ធទិផលថ្មី នេះ គឺទទួលបានក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទីណាមានសម្ដេចតេជោ គឺ មានសន្តិភាព មានការអភិវឌ្ឍ។

d1 d2 d3 d4